កីឡា

រាត្រីទី១ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅខេត្តបន្ទាយមានជ័យ មានមនុស្សចូលទស្សនាច្រើនលើសការរំពឹង

BY
Khmernote Media
June 8, 2018

នៅរាត្រីយប់ទីមួយនៃព្រឹត្តិការណ៍ប្រគុំតន្ត្រីGANZBERG GOLD MEDAL CONCERT 2018 នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនេះ មានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ ជាមួយភាពសប្បាយរីករាយ ដែលតារាចម្រៀងល្បីៗបានច្រៀងកំដអារម្មណ៍ទស្សនិកជន នៅក្នុងបរិវេណបេនឡានចាស់ នៃខេត្តបន្ទាយមានជ័យផ្ទាល់តែម្តង។

នៅក្នុងរាត្រីដ៏អស្ចារ្យនេះ អតិថិជនភេសជ្ជៈ Boostrong ទឹកផ្លែឈើ Freshy និងស្រាបៀរ GANZBERG អាចទទួលទានជាមួយនឹងកម្មវិធីទិញថែម យ៉ាងពិសេស។ ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យ នេះរៀបចំឡើងដើម្បីអបអរសាទរការឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំជាប់គ្នា របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ពីស្ថាប័នកំពូល MONDE SELECTION៕

Share This Post: