អន្តរជាតិ
លោកនាយករដ្ឋមន្រ្តីថៃព្រមានដាក់ឈ្មោះសមាជិកសភាណាដេកលក់ក្នុងម៉ោងប្រជុំចូលក្នុងបញ្ជីខ្មៅ
BY Khmernote Media
June 9, 2018
ថៃ៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការព្រមានដល់សមាជិកសភាទាំងអស់ថា ប្រសិនគេរកឃើញសមាជិក សភាណាម្នាក់គេងលក់ក្នុងម៉ោងប្រជុំសភានោះ ការងាររបស់ពួកគេនឹងត្រូវបានគេដកហូត និងមិនអាចធ្វើការជាមួយពួកគេបានទៀតទេ។ ។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានសមាជិកសភាថៃម្នាក់បានគេងលក់ក្នុងអំឡុងពេលប្រជុំសភាពិភាក្សាអំពីការបែងចែកថវិការជាតិ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅកាន់ប្រធានរដ្ឋសភាថា ប្រសិនបើមានអ្នកណាម្នាក់ដេកលក់ក្នុងម៉ោងប្រជុំទៀត ត្រូវដាក់ឈ្មោះពួកនៅក្នុងបញ្ជីរខ្មៅ (Blacklist) ហើយគេនឹងពិចារក្នុងការដកហូតការងារ ឬ កំណត់ការងារក្នុងលក្ខខណ្ឌណាមួយសម្រាប់ពួកគេ។ លោកនាយរដ្ឋមន្ត្រីបានបន្ថែមទៀតថា ប្រសិនបើពួកគេចង់ដេក គួរតែដេកនៅផ្ទះទៅល្អជាង មិនបាច់មកគេងនៅកន្លែងប្រជុំនោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost