លោក គីម ជុងអ៊ុន បារម្ភខ្លាចមានគេលួចធ្វើឃាតក្នុងអំឡុងជំនួបជាមួយលោក ដូ ណល់ត្រាំ
បើយោងតាមការគ្រោងទុក និងអ្វីគ្មានប្រែប្រួល កិច្ចប្រជុំជាប្រវត្តិសាស្ត្រមួយរវាងប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយនឹងប្រធានាធិតីអាមេរិក ដូណល់ ត្រាំ នឹងត្រូវបានគេរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី ក្នុងថ្ងៃទី១២ ខែមិថុនា ខាងមុខនេះហើយ។ ក្នុងនាមជាម្ចាស់ផ្ទះទទួលបន្ទុករៀបចំកិច្ចប្រជុំនេះ សិង្ហបុរីបានធ្វើការរឹតបន្តឹងផ្នែកសន្តិខុសគ្រប់ទីកន្លែង ដើម្បីធានាសុវត្ថិភាពប្រមុខដឹងនាំនៃប្រទេសទាំងពីរ។
យ៉ាងណាក្តី ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតែសម្តែងការព្រួយបារម្ភជាខ្លាំងអំពីសន្តិសុខផ្ទាល់ខ្លួនក្នុងអំឡុងពេល ដែលលោកស្នាក់នៅក្នុងប្រទេសសិង្ហបុរីនេះ។ លោក គីម ជុងអ៊ុន បាននិយាយចំៗថា លោកបារម្ភខ្លាចមានគេលួចធ្វើឃាតលោក នៅពេលដែលលោកចេញពីប្រទេសកំណើតវិញ។ សូមបញ្ជាក់ថា កន្លងមកលោកគីម ជុងអ៊ុន ធ្លាប់បានបាញ់នាយឧត្តមសេនីយ៍កំពូលម្នាក់រួចហើយ នៅពេលដែលមានពាក្យចចាមអារាមថា នាយឧត្តមសេនីយ៍រូបនោះចង់ធ្វើរដ្ឋប្រហារក្នុងអំឡុងពេលគាត់ធ្វើដំណើរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail