អន្តរជាតិ
សូមប្រយ័ត្ន! ផ្ទុះ Power Bank បង្កឲ្យមានភ្លើងឆាបឆេះ ភ្ញាក់ផ្អើលពេញរថយន្តក្រុង (មានវីដេអូ)
BY Khmernote Media
June 9, 2018
ចិន៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Power Bank បានក្លាយទៅជាដុំសម្រាប់បញ្ចូលថ្មទូរស័ព្ទចល័តដ៏ពេលនិយម ព្រោះតែវាបានផ្តល់ភាពងាយស្រួលសម្រាប់អ្នកនិយមចូលចិត្តប្រើប្រាស់ទូរស័ព្ទច្រើន និងត្រូវបញ្ចូលថ្មញឹកញាប់។ យ៉ាងណាក្តី Power Bank មួយចំនួនអាចបង្កឲ្យមានគ្រោះថ្នាក់ផងដែរ។ ជាក់ស្តែងដុំ Power Bank មួយបានផ្ទុះ និងបានបង្កឲ្យមានភ្លើងឆាបឆេះផ្អើលពេញរថយន្តក្រុង ខណៈដែលបុរសម្នាក់កំពុងអង្គុយក្នុងរថយន្តនោះប្រើទូរស័ព្ទបណ្តើរ និងសាកថ្មបណ្តើរ។ សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Guangzhou ប្រទេសចិន។ ប្រិយមិត្តអាចទស្សនាហេតុការណ៍នេះ នៅក្នុងវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ shanghaiist