រថយន្ត និងម៉ូតូព្រលះគ្នា បណ្តាលឲ្យរបួសធ្ងន់ម្នាក់
ខេត្តកណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ បណ្តាលអោយរបួសធ្ងន់ម្នាក់ ម៉ូតូខូចធ្ងន់មួយគ្រឿង រថយន្តខូចស្រាល១គ្រឿង ដែលហេតុការណនេះនៅវេលាម៉ោង១៥ និង៤០នាទី ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៨វ ស្ថិតនៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៨-១៩ចំណុច ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។ ករណីនេះកើតឡើងរវាងរថយន្ត ម៉ាកTOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខ ភ្មំពេញ 2AP- 3756 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមាន ទិសដៅពីអ្នកលឿង->ភ្នំពេញ លុះពេលមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្តទៅបុកជាមួយម៉ូតូម៉ាក HONADA DREAM 125 ពណ៌ខ្មៅ ប្រភេទ ស្រី ពាក់ផ្លាក ភ្នំពេញ 1GA- 4261 បើកបរដោយឈ្មោះសំ សាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលអោយរងរបួសធ្ងន់អ្នកបើកម៉ួតួឈ្មោះសំ សាន់ បញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបររថយន្តបាន រត់គេច ខ្លួនបាត់។ ចំពោះម៉ូតូខូចធ្ងន់ ១គ្រឿង រថយន្តរងការខូចខាត បានយកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។តាមការសន្និដ្ឋានៈ-អ្នកបើកបររថយន្តបើកបរធ្វេសប្រហែស ជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។



