បារាំងដាក់ពេញជើង ប៉ុន្តែបានត្រឹមស្មើជាមួយកីឡាករក្មេងៗរបស់អាមេរិក
- June 10, 2018
ក្រុមជម្រើសជាតិអាមេរិកបានទទួលបានលទ្ធផលស្មើជាមួយនឹងបារាំងនៅទីក្រុងលីយ៉ុងកាលពីថ្ងៃសៅរ៍។ សហរដ្ឋអាមេរិកបាននាំមុខមុនតាមរយៈការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Julian Green នៅតង់ទី 1 ប៉ុន្តែការស៊ុតបាល់បញ្ចូលទីពីសំណាក់កីឡាករវ័យក្មេង Kylian Mbappe បានធ្វើឱ្យក្រុមម្ចាស់ផ្ទះអាចតាមស្មើនឹងបញ្ចប់ក្នុងលទ្ធផល 1-1 មុនពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងព្រឹត្តិការណ៍ World Cup 2018។


សហរដ្ឋអាមេរិកគឺជាក្រុមមួយដែលមានបទពិសោធន៏តិចតួចនៅក្នុងកម្រិតកីឡាករជាន់ខ្ពស់នៃកីឡាបាល់ទាត់អន្តរជាតិត្រូវតែសប្បាយរីករាយជាមួយនឹងលទ្ធផលនេះ។ ទោះបីជាលទ្ធផលមិត្តភាពមិនប្រាប់យើងច្រើនអំពីសម្ថភាពរបស់ក្រុមជម្រើសជាតិអាមេរិកក៏ដោយប៉ុន្តែពួកគេបានធ្វើឲពិភពលោកចាប់អារម្មណ៏ជាច្រើនចំពោះកីឡាករក្មេងៗដែលមានសម្ថភាពខ្ពស់។
នេះជាវីដេអូ Highlight នៃការប្រកួតទាំងស្រុង
https://www.youtube.com/watch?v=xuDETwsvcmk
អត្ថបទ៖ ប៊ុនហួរ
- Share This Post:






