ខ្មែរណូត

ស្វែងរក

  • PR

    រថយន្ត MG នៅតែបន្តការរីកចម្រើនគួរឱ្យកត់សំគាល់ទោះបីទីផ្សាររថយន្តមានការធ្លាក់ចុះក៏ដោយ

    BY Khmernote Media October 9, 2020
    រថយន្ត MG នៅតែបន្តការរីកចម្រើនគួរឱ្យកត់សំគាល់ទោះបីទីផ្សាររថយន្តមានការធ្លាក់ចុះក៏ដោយ

    ទីផ្សាររថយន្តបានទទួលរងផលប៉ះពាល់ពីបញ្ហាជំងឺ covid 19 ដូចដែលសារព័ត៌មាន Khmer Times បានចុះផ្សាយកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២០។ ការនាំចូលរថយន្តបានធ្លាក់ចុះប្រមាណជាង១៣០០០គ្រឿងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេល៦ខែនៃដើមឆ្នាំ ២០១៩ការនាំចូលយានយន្តត្រូវបានចុះបញ្ជីមានចំនួន៤៨៨៩២ ក្នុងរយៈពេលដូចគ្នានៃឆ្នាំនេះ ហើយការនាំចូលមានចំនួន៣៥៨០៧គ្រឿង។

    ទោះយ៉ាងណាក៏ដោយក៏មានយីហោមួយចំនួននៅតែអាចរក្សាលំនឹងនៃការលក់ហើយខ្លះទៀតថែមទាំងមានភាពរីកដុះដាលក្នុងកំឡុងពេលមានវិបត្តិនេះផងដែរ។ នេះជាករណីរបស់ក្រុមហ៊ុនរថយន្តMG រហូតមកដល់ពេលសម្រាប់ឆ្នាំនេះផ្ទាល់គឺមានការកើនឡើង១០៥%។ តើកត្តាអ្វីខ្លះដែលធ្វើឱ្យយីហោMGក្លាយជាម៉ាកដែលមានការរីកចម្រើននៅកម្ពុជាក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ៖

    1. ប្រភេទ SUV ជួរមុខ
    ភាពជោគជ័យរបស់រថយន្តMGកើតឡើងមុនគេនិងសំខាន់បំផុតនោះគឺខ្សែផលិតផលរបស់ពួកគេ។ ជាមួយនឹងរថយន្តប្រភេទSUVចំនួន៤ម៉ូឌែល ចាប់ពីប្រភេទCrossoverរហូតដល់រថយន្តប្រភេទSUV 7កៅអី, ក្រុមហ៊ុនបានផ្តល់ជូននូវប្រភេទរថយន្តដែលមានអ្នកចង់ប្រើប្រាស់ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ រថយន្តប្រភេទ SUVកំពុងជួសមុខអោយរថយន្តប្រភេទភីកអាប់ដែលជាប្រភេទរថយន្តសំខាន់របស់ពួកគេ។ MGមានរថយន្តប្រភេទSUVដែលលក់ដាច់បំផុតនៅក្នុងប្រទេសគឺរថយន្តMG RX5ដែលបានទទួលនូវភាពជោគជ័យហើយឥឡូវនេះកំពុងដាក់លក់នូវម៉ូឌែលថ្មីគឺរថយន្តMG ZS ជាប្រភេទ Crossover ដែលលក់ដាច់បំផុតនៅក្នុងប្រទេសថៃ។ វាគួរតែជារថយន្តដែលមានផាសុកភាព និងមានភាពរឹងមាំរបស់យីហោអង់គ្លេសផងដែរ។

    2. តម្លៃសមរម្យ
    ជាមួយនឹងវិបត្តិនៃជំងឺឆ្លងថ្មីនេះដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោក ធ្វើឱ្យអ្នកប្រើប្រាស់បានកំពុងស្វែងរកនូវរថយន្តដែលមានតម្លៃល្អបំផុតនៅលើទីផ្សារ។ ខណៈពេលដែលទីផ្សាររថយន្តមួយទឹកមានការធ្លាក់ចុះដោយសារលំហូរនៃសេដ្ឋកិច្ច MGកំពុងប្រមូលផ្តុំនៅផ្នែករថយន្តថ្មីដោយសារការចេញលក់នូវម៉ូឌែលថ្មីហើយផ្តល់ជូននូវរូបរាងដ៏ទាក់ទាញ និងតម្លៃដ៏អស្ចារ្យជូនដល់អ្នកគាំទ្ររបស់ពួកគេដែរ។

    3. អតិថិជនថ្មី
    ដូចបានលើកឡើងខាងលើទីផ្សាររថយន្តមួយទឹកគឺមានការនាំចូលរយៈពេលខ្លី។ រថយន្តដែលបាននាំចូលមកកម្ពុជាដែលមានវ័យចំណាស់ជាង២០ឆ្នាំសម្រាប់រថយន្តខ្លះ។ រថយន្ត Lexus Rx300 និង Rx330 ដែលជាម៉ូឌែលឈានមុខគេលើទីផ្សារឥឡូវនេះអាចនឹងហួសសម័យបន្តិចហើយ។ ហើយអ្នកដែលទិញរថយន្តមួយទឹកក៏មានការខកចិត្តនឹងផ្នែកសេវាកម្មដោយការខ្វះខាតការតំហែទាំបន្ទាប់ពីពួកគេបានទិញរថយន្តហើយ នេះជាហេតុធ្វើឱ្យអតិថិជនឈានទៅរកហាងលក់រថយន្តថ្មីដែលមានការអនុញ្ញាតត្រឹមត្រូវ។

    4. ការត្រឡប់ និងការបន្ថែមស្ទាយ
    MG Cambodia ក៏ដូចជាប្រទេសដទៃទៀតដែរគឺលើកទឹកចិត្តសហគមន៍របស់ខ្លួនឱ្យចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនូវការប្តូរស្ទាយតាមបំណងរបស់ពួកគេ។ MGគឺជាក្រុមហ៊ុនដំបូងគេដែលបានបំពាក់បន្ថែមនូវឈ្នាន់ជាន់ជើងនិងកាងមុខក្រោយទៅលើរថយន្តប្រភេទSUVរបស់ពួកគេនោះហើយជាអ្វីដែលអតិថិជនរបស់គេបានកោតសរសើរយ៉ាងខ្លាំង។ ស្ទីគគ័រការពារកម្តៅ និងកំរាលជើងដែលជាតម្រូវការខ្ពស់រថយន្តអតិថិជនក៏ជាផ្នែកមួយនៃកញ្ចប់ស្តង់ដារដែលពួកគេផ្តល់ជូនអតិថិជនដែរ។ ទំនាក់ទំនងរបស់ក្រុមMGគឺមិនដែលស្ទាក់ស្ទើរក្នុងការចែករំលែកនូវរូបភាពពីសមាជិករបស់ខ្លួនព្រមទាំងរៀបចំការប្រកួតប្រជែងជាទៀងទាត់ដើម្បីឱ្យអ្នកបើកបររថយន្តMGបង្ហាញពីរថយន្តគួរឱ្យស្រឡាញ់របស់ពួកគេដែរ។

    និយាយជារួម MG បានអនុវត្តយុទ្ធសាស្រ្តត្រឹមត្រូវដើម្បីរីកលូតលាស់នៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងមួយនេះ។ ក្រុមហ៊ុនបានដាក់យីហោប្រវត្តិសាស្ត្រនេះជាចំណុចសំខាន់នៃយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនហើយព្យាយាមបង្កើតថ្មីនៅក្នុងយុទ្ធសាស្ត្រក្នុងស្រុកផងដែរ។ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុនធំៗមួយចំនួន ដូចជា ប៉េងហួត, ជីប ម៉ុង និង ក្រុមហ៊ុនព្រូដិនសលបានសហការណ៏ជាដៃគូជាមួយMG។

    Share This Post: