ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្អើលពេញសារមន្ទីរ ដោយសារមានគេលួយកាច់យកមេដៃរបស់រូបចំលាក់អ្នកចម្បាំងមួយតម្លៃរាប់សិបលានដុល្លារ

    BY Khmernote Media February 19, 2018
    ផ្អើលពេញសារមន្ទីរ ដោយសារមានគេលួយកាច់យកមេដៃរបស់រូបចំលាក់អ្នកចម្បាំងមួយតម្លៃរាប់សិបលានដុល្លារ

    អាមេរិក៖ បុរសម្នាក់ត្រូវបានភ្នាក់ងារ FBI តាមទៅចាប់ខ្លួនដល់ផ្ទះ បន្ទាប់ពីរកឃើញថា គាត់បានលួចយកមេដៃរបស់រូបចំលាក់អ្នកចម្បាំងចិនពីក្នុងកន្លែងដាក់តាំងក្នុងសារមន្ទីរ Philly សហរដ្ឋអាមេរិក។ រូបចំលាក់អ្នកចម្បាំងចិននេះត្រូវបានសារមន្ទីរ Philly ខ្ចីពីរដ្ឋាភិបាលចិន ដើម្បីដាក់បង្ហាញនៅក្នុងកម្មវិធី “ugly sweater party” ដែលនឹងត្រូវរៀបចំក្នុងសារមន្ទីរមួយនេះ។ ក្នុងកម្មវិធីជប់លៀងនេះគេបានរៀបចំដាក់តាំងរូបចំលាក់ជាច្រើន ដែលមានតម្លៃរាប់លានដុល្លារ ហើយរូបចំលាក់ ដែលត្រូវបានគេលួចមេដៃនេះជារូបចំលាក់របស់ព្រះចៅអធិរាជ Qin Shi Huang និងមានតម្លៃ ៤,៥ លានដុល្លារ។

    បើតាមក្រុមការងារបច្ចេកទេសបានឲ្យដឹងថា ក្រោយពេលបិទកម្មវិធីភ្ញៀវទាំងអស់បាននាំគ្នាដើរចេញមកក្រៅ ដោយឡែកលោក Michael Rohana អាយុ២៤ឆ្នាំ បានទៅថតរូបលេងជាមួយនឹងរូបចំលាក់មួយនេះ ហើយគាត់ក៏បានលួចយកមេដៃរបស់រូបចំលាក់នោះតែម្តង។ ក្រោយទទួលបានព័ត៌មាននេះភ្នាក់ងារ FBI បានទៅដល់ផ្ទះរបស់បុរសដែលបានលួចមេដាយនោះ និងសម្រេចផ្តន្ទាទោសគាត់ទៅតាមផ្លូវ ច្បាប់៕

    ភក្តី

    ប្រភព៖medium

    Share This Post:
    MPO4D jitutoto mpo4d Mpoplay