ជំនួបជាប្រវត្តិសាស្រ្តរវាងអាមេរិក និងកូរ៉េខាងជើង បានចាប់ផ្តើមហើយព្រឹកនេះ
សិង្ហបុរី៖ ដូចការគ្រោងទុកមែន នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានេះ កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងលោកប្រធានាធបិតីអាមេរិក ដូណល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកើតឡើងហើយ ដែលកិច្ចប្រជុំនេះត្រូវបានគេរៀបចំឡើងនៅលើ កោះ Sentosa របស់ប្រទេសសិង្ហបុរី។ ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺអាមេរិកនឹងធានានូវសន្តិសុខជាពិសេសមួយ ជាថ្នូរនឹងការឲ្យកូរ៉េខាងជើងបោះបង់ចោលនូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ក្នុងកិច្ចចាប់ផ្តើមដំបូងនៃកិច្ចប្រជុំនេះ គឺជាជួបតទល់គ្នាមួយទល់នឹងមួយរវាងលោក ដូណល់ត្រាំ និងលោក គីម ជុងអ៊ុន។ ហើយបន្ទាប់មកទៀតជាការពិសារអាហារថ្ងៃត្រង់ជុំគ្នា និងបន្ទាប់មកទៀតគឺជាកិច្ចប្រជុំពិភាក្សាបញ្ហាផ្សេងៗមួយចំនួនទៀតក៏ត្រូវរៀបចំដែរ។ គិតមកទល់ពេលនេះ មានមនុស្សរាប់លាននាក់នៅជុំវិញភិភពលោកកំពុងរង់ចាំស្តាប់ដំណឹងល្អៗពីកិច្ចប្រជុំមួយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ channelnewsasia