អន្តរជាតិ
ពូកែញៀនចុចទូរស័ព្ទពេក ចិនបង្កើតផ្លូវដើរពិសេសមួយសម្រាប់ឲ្យតែអ្នកឈ្ងោកចុចទូរស័ព្ទដើរ
BY Khmernote Media
June 13, 2018
ចិន៖ នាពេលបច្ចុប្បន្ននេះ ស្មាតហ្វូនបានក្លាយជាវត្ថុមួយ ដែលមនុស្សស្ទើរតែគ្រប់គ្នាមានប្រើ ហើយវាក៏ក្លាយជារបស់ញៀនមួយ ដែលមនុស្សមួយចំនួនឈ្ងោកចុចសឹងតែមិនងើបមុខឡើយ។ ដោយសារតែឃើញមនុស្សមួយចំនួនញៀនឈ្ងោកចុចទូរស័ព្ទពេក ចិនបានបង្កើតផ្លូវដើរពិសេសមួយសម្រាប់អ្នកញៀនចុចទូរស័ព្ទ ដែលផ្លូវដើរនោះស្ថិតនៅទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន។
ផ្លូវដើរនេះមានប្រវែង១០០ម៉ែត្រ ដោយមានគំនូសពណ៌ក្រហម ខៀវ និងបៃតង ជាមួយនឹងរូបភាពទូរស័ព្ទ ព្រមជាមួយនឹងពាក្យថា “ផ្លូវដើរពិសេសសម្រាប់អ្នកចុចទូរស័ព្ទ”។ ការបង្កើតផ្លូវដើរនេះឡើង ដើម្បីបង្កើនសុវត្ថិភាពដល់អ្នក ដែលរវល់ឈ្ងោកចុចទូរស័ព្ទ មិនមើលមុខ ប៉ុន្តែការបង្កើតផ្លូវដើរនេះក៏មានការរិះគន់ផងដែរ។ តើអ្នកយល់យ៉ាងណាដែរ ចំពោះផ្លូវដើរពិសេសនេះ? តើវាល្អ ឬក៏មិនល្អ?





អត្ថបទ៖ ឌី
ប្រភព៖ ChinaPlusNews