អន្តរជាតិ
ជំនួបម្សិលមិញ លោកត្រាំ ប្រាប់ឲ្យអ្នកកាសែតថតរូបលោក គីម ជុងអ៊ុន ឲ្យមើលទៅស្អាត និងស្គមជាងនៅក្រៅ (មានវីដេអូ)
BY Khmernote Media
June 13, 2018
សិង្ហបុរី៖ ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក លោក ដូណល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯប្រទេសសិង្ហបុរី កាលពីម្សិលមិញនេះ បានប្រព្រឹត្តិទៅយ៉ាងរលូនល្អប្រសើរ ហើយមេដឹកនាំទាំង២ថែមទាំងអង្គុយរួមតុទទួលទានអាហារថ្ងៃត្រង់ជាមួយគ្នាថែមទៀត។
មុនពេលអាហារថ្ងៃត្រង់ចាប់ផ្តើម លោកត្រាំ បាននិយាយបែបលេងសើចឲ្យអ្នកកាសែតទាំងអស់ថតរូបលោក គីម ជុងអ៊ុន ឲ្យមើលទៅស្អាត សង្ហារ និងស្គម។ ហើយភ្លាមៗនោះ គ្រាន់តែលឺសំដីលោកត្រាំនិយាយ បែបនេះភ្លាម លោក គីម ជុងអ៊ុន ហាក់ប្រែទឹកមុខតែម្តង៕
អត្ថបទ៖ ឌី
ប្រភព៖ nextshark