ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខឹងសុំស្រលាញ់នាងមិនព្រម ចាប់នាងអារ.កតែម្តង

    BY Khmernote Media February 19, 2018
    ខឹងសុំស្រលាញ់នាងមិនព្រម ចាប់នាងអារ.កតែម្តង

    ​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​ ១៦​ និង​២០​នាទី​ មាន​ករណី​ប៉ុនប៉ង​ឃាតកម្ម​ (​យក​កូនកាំបិត​អា​រក​ បណ្តា​ឲ្យ​បួស​ធ្ងន់​)​ កើតឡើង​១​លើក​ នៅ​ចំណុច​បន្ទប់​ជួល​ ផ្លូវ​បេតុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ ចំនួន​០១​នាក់​ មធ្យោបាយ​ថ្មើរជើង​ ប្រដាប់​ដោយ​កូន​ កាំបិត​ចំនួន​០១​ ។​
    ​ជនសង្ស័យ​ឈ្មោះ​ ភាព​ ម៉ក់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​ កម្មករ​សំណង់​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​ទ្រុងមាន់​ សង្កាត់​ អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ (​ត្រូវ​បាន​កងរាជអាវុធហត្ថ​ខណ្ឌ​ សែន​សុខ​ឃាត់ខ្លួន​បាន​ )​ ។​
    ​ជន​រង​គ្រោះ​ឈ្មោះ​ ខាត់​ សុខ​ដា​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​ មុខរបរ​កម្មក​រោងចក្រ​ ស្នាក់​នៅ​បន្ទប់​ជួល​ ផ្លុ​វ​បេតុង​ ភូមិ​ ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ (​ចំណុច​កើតហេតុ​)​ របួស​ក​ ។​
    ​សម្ភារៈ​ខូចខាត​ ៖​ ជន​រង​គ្រោះ​របួស​ក​ ។​
    ​សម្ភារៈ​បន្សល់​ទុក​ ៖​ គ្មាន​ ។​
    ​មុន​ពេល​កើតហេតុ​ ជនសង្ស័យ​បាន​មក​សុំ​ស្រឡាញ់​ជន​រង​គ្រោះ​ តែ​ត្រូវ​ជន​រង​គ្រោះ​ប្រកែក​មិន​ព្រម​ស្រឡាញ់​ ហើយ​ជនសង្ស័យ​ ខឹង​ជន​រង​គ្រោះ​ ។​ រហូត​ដល់​ថ្ងៃ​ទី​១៨-០២-២០១៨​ ម៉ោង​ប្រហែល​ ១៤​ ជាង​ជន​រង​គ្រោះ​កំពុង​តែ​អង្គុយ​ផឹក​ស៊ីនៅមុខ​បន្ទប់​ ជាមួយ​ មិត្ត​ភ័ក្ត្រ​រហូត​ដល់​ម៉ោង​ប្រហែល​១៦​និង​២០​នាទី​ ជនសង្ស័យ​បាន​ ដើរ​ពីក្រោយ​ជន​រង​គ្រោះ​ ចូល​ទៅ​ក្នុង​បន្ទប់​របស់​ជន​រង​គ្រោះ​ ហើយ​បាន​យក​កូនកាំបិត​ រួច​ដើរ​ចេញពី​ក្នុង​បន្ទប់​ជួល​មក​រក​ជន​ រង​គ្រោះ​ រួច​ចាប់​សក់​ទាញ​អា​រក​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បួស​ ហើយ​ជនសង្ស័យ​ដើរ​គេចខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ ។​
    ​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ នៅ​កងរាជអាវុធហត្ថ​ខណ្ឌ​ សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay