ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកឲ្យគេបោះបង់អាវុធមីស៊ីលចោល តែខ្លួននៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលជាជម្រើសអទិភាពដដែល

    BY Khmernote Media June 14, 2018
    អាមេរិកឲ្យគេបោះបង់អាវុធមីស៊ីលចោល តែខ្លួននៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលជាជម្រើសអទិភាពដដែល

    កិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងបានបញ្ចប់រួចរាល់ហើយ​ ដែលកិច្ច​ប្រជុំនេះនាំឲ្យប្រទេសទាំងពីរមានការព្រមព្រៀងគ្នាជាច្រើនចំណុចក្នុងគោលដៅរក្សាសន្តិភាពពិភពលោក។ យ៉ាងណាក្តី បើយោងតាមអ្នកជំនាញផ្នែកសន្តិសុខសកល និងអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននាក់បានឲ្យដឹងដូចគ្នាថា គិតមកទល់នឹងពេលនេះ អាមេរិកនៅតែដាក់ការបញ្ជាបាញ់គ្រាប់មីស៊ីលរបស់ជាជម្រើសអទិភាពនៅឡើយទេ ដែលវាមានន័យក្នុងករណីចាំបាច់ អាមេរិកអាចចុចប៊ូតុងបញ្ជាបាញ់គ្រាប់មីស៊ីសរបស់ខ្លួន ដែលមានចំនួនប្រមាណជា៩០០គ្រាប់ក្នុងរយៈពេលត្រឹមតែ១០នាទីប៉ុណ្ណោះ។

    ក្រុមអ្នកវិភាគខាងលើបានឲ្យ​ដឹងទៀតថា ឥរិយាបថនេះនៅតែផ្តល់ការគំរាមគំហែងផ្នែកសតិអារម្មណ៍ដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងដដែល ព្រោះថាពួកគេនៅតែមានអារម្មណ៍ថាការផ្ទុះគ្រាប់នុយក្លេអ៊ែរនៅតែអាចកើតមានឡើងគ្រប់ ពេល ប្រសិនបើគេត្រូវការនោះឲ្យវាផ្ទុះនោះ។ ក្រុមអ្នកវិភាគខាងលើក៏បានធ្វើសេចក្តីស្នើសុំអាមេរិក និងកូរ៉េខាងជើងត្រូវរៀបចំ ឥរិយាបថដ៏សមស្របមួយ ដើម្បីធានាថាប្រជាពលរដ្ឋទាំងអស់មានអារម្មណ៍ថាមានសន្តិភាពពេញលេញ រួមទាំងសន្តិភាពក្នុង ផ្លូវចិត្តផងដែរ៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay