PR

ក្រុមហ៊ុនទូរស័ព្ទ vivo ត្រៀមធ្វើការដាក់ឲ្យដេញថ្លៃស្មាតហ្វូន vivo V20 នៅថ្ងៃទី21 តុលា ខាងមុខនេះ! ពេលវេលាដ៏ពិសេសនេះក៏មានការចូលរួមពីកំពូលតារាចម្រៀង កញ្ញាសុខពិសី និងតារា Raper លោក VanDa ផងដែរ

BY
Khmernote Media
October 19, 2020

ពិតជារំភើប ពិតជាប្លែក ជាមួយនឹងកម្មវិធីនៃការប្រគំតន្ត្រីដាក់ឲ្យដេញថ្លៃទៅស្មាតហ្វូនស៊េរីថ្មីចុងក្រោយ vivo V20Series ដែលជាស្មាតហ្វូនដែរមានកម្រាស់ស្តើងជាងគេសម្រាប់ឆ្នាំ2020 នេះផងដែរ។ មុននឹងចូលទៅដល់ព័ត៌មានលំអិតសម្រាប់ការដេញថ្លៃយើងនឹងធ្វើការបង្ហាញពីគុណសសម្បត្តិមួយចំនួនរបស់ vivo V20 នេះវិញ!

ស្មាតហ្វូន V20 នេះមានកម្រាស់ស្តើងត្រឹមតែ 7.38mm ហើយវាគឺជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងឆ្នាំ 2020 នេះជាមួយនឹងទម្ងន់ត្រឹមតែ 171g ប៉ុណ្ណោះ។ នៅក្នុងការឌីស្សាញរូបរាងដ៏ស្តើងរបស់ស្មាតហ្វូនត្រកូល V20 series នេះគឺមានការបំពាក់នូវបច្ចេកវិទ្យា cutting-edge ចុងក្រោយជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា vivo ដែលមានកាមេរ៉ាខាងមុខទំហំ 44MP Eye Autofocus Dual និងកាមេរ៉ាខាងក្រោយទំហំ 64MP ថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo ក៏ធ្វើការអភិវឌ្ឍទៅលើការឌីស្សាញរបស់ស្មាតហ្វូន Dual Tone Step នេះដើម្បីធ្វើការពង្រឹងទៅលើភាពស្រស់ស្អាត និងភាពស្លីមរបស់ស្មាតហ្វូននេះ។

ស្មាតហ្វូន V20 នេះគឺផ្តល់មកជាមួយនឹងជម្រើសពីពណ៌គឺ Midnight Jazz និង Sunset Melody ។ “Midnight Jazz” គឺជាពណ៌ដែលបង្ហាញអំពីតន្ត្រីប្រភេទ Jazz ។ វាគឺមានការបញ្ចូលគ្នារវាងពណ៌ទឹកប្រាក់ និងពណ៌ខ្មៅដែលពិតជាល្អឥតខ្ចោះ ដែលបង្ហាញអំពីថាមពល និងភាពជឿជាក់។ សម្រាប់ពណ៌ “Sunset Melody” គឺបង្ហាញអំពីពណ៌របស់ព្រះអាទិត្យនៅពេលដែលប៉ះនឹងសមុទ្រដែលមានពណ៌ពិតជាស្រស់បំព្រងមែនទែន។

សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូន V20 នេះគឺមានភ្ជាប់ជាមួយនឹងអេក្រង់ប្រភេទ AG Matte Glass ដែលពិតជាប្រណិតបំផុតក្នុងការកាន់នៅក្នុងដៃរបស់អ្នក។ វាក៏មានការការពារទៅលើការកោសឆ្កូតផងដែរទៅលើកាមេរ៉ារបស់ស្មាតហ្វូននេះ។ សម្រាប់កម្រាស់ស្តើង និងទម្ងន់ស្រាលរបស់ស្មាតហ្វូន V20 series រួមជាមួយនឹងពណ៌ដ៏ទាក់ទាញបំផុតនោះគឺពិតជាធ្វើអោយម៉ូឌែលនេះក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ពិសេសគឺបច្ចេកវិទ្យាថ្មីៗតែម្តង។

ក្រុមហ៊ុនបច្ចេកវិទ្យា vivo បានផ្លាស់ប្តូរទៅលើវត្តមាននៃស្មាតហ្វូនរបស់ពួកគេជាមួយនឹងវត្តមានរបស់ស្មាតហ្វូន V20 series នេះដែលមានភាពស្រស់ស្អាតទាំងការឌីស្សាញ និងទម្ងន់របស់វាថែមទៀត។
 រីឯសម្រាប់កម្មវិធីនៃការប្រគំតន្ត្រីដេញថ្លៃទៅលើស្មាតហ្វូន vivo V20 នឹងប្រព្រឹត្តិទៅនៅថ្ងៃទី21 តុលា ឆ្នាំ2020 នៅវេលាម៉ោង6:30PM – 8:30PM នៅផ្សារទំនើប Aeon សែនសុខស៊ីធីជាន់ផ្ទាល់ដី ដែលមានការចូលរួមដោយកំពូលតារាចម្រៀង កញ្ញា Sok Pisey តារា Raper លោក VanDa និងតារាសម្តែង កញ្ញា Daa Dao និងលោក Yaro។
_លក្ខខណ្ឌ: អ្នកដែលឈ្នះក្នុងការដេញថ្លៃទូរស័ព្ទដៃ vivo V20 នឹងទទួលបាននូវ៖
.ទូរស័ព្ទ vivo V20 ប្រើប្រាប់បានមុនគេ ដែលមានហត្ថលេខារបស់តារាតំណាង vivo គឺកញ្ញា Sok Pisey
.ទទួលទូរស័ព្ទដៃ vivo V20 ដោយផ្ទាល់ពីកញ្ញា Sok Pisey និងថតរូបជាមួយគ្នា
.មិនតែប៉ុណ្ណោះព្រមទាំងមានឡានទំនើប Roll Royce ជូនដំណើរទៅគេហដ្ឋានថែមទៀតផង

Share This Post: