អ្នកកាសែត ដែលទទួលបានកាដូមួយនេះពីកិច្ចប្រជុំរវាងអាមេរិក និងកូរ៉េខាងជើង កំពុងតែភ័យខ្លួន ខ្លាចត្រូវគេលួចតាមដានសកម្មភាពលើអិនធើណេត ដោយសារតែប្រើឧបករណ៍នេះ
ក្នុងជំនួបប្រជុំរវាងលោកប្រធានាធិបតិអាមេរិក ដូ ណល់ត្រាំ ជាមួយនិងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលបានរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរីនោះ អ្នកការសែតទាំងអស់ត្រូវបានគេចែកជូនកូនកង្ហារសម្រាប់ភ្ជាប់នឹងកុំព្យូទ័រ (USB-powered fan) ម្នាក់មួយសម្រាប់ប្រើប្រាស់ ដោយពេលនោះសីតុណ្ហភាពនៅក្នុងប្រទេសិង្ហបុរីមានកម្ពៅ ៣៣អង្សាសេ។
យ៉ាងណាក្តី មានអ្នកសារព័ត៌មានម្នាក់បានបង្ហោះសារនៅក្នុងបណ្ដាញសង្គម Twitter របស់គាត់ថា ព្រួយបារម្ភពីការប្រើប្រាស់ USB-powered fan ជាមួយកុំព្យូទ័រ ព្រោះខ្លាចត្រូវគេតាមដានសកម្មភាពផ្សេងៗនៅលើអិនធើណេត ដោយសារតែឧបករណ៍នោះ។ យ៉ាងណាក្តី គេនៅមិនដឹងអ្នកការសែតផ្សេងទៀត ដែលទទួលបាន USB-powered fan មានប្រតិកម្មយ៉ាងណានៅឡើយទេ។ តែសម្រាប់អ្នករៀបចំកម្មវិធីប្រជុំវិញ និងជាអ្នកចែក USB-powered fan ដល់ក្រុមអ្នកការសែតបានឲ្យដឹងថា ការចែកនេះជូនគ្រាន់តែអំណោយបន្តិចបន្តួចតែប៉ុណ្ណោះ ពុំមានគោលបំណងអ្វីផ្សេងទោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ bbc