ប្លែកយ៉ាងម៉េចទៅសម្រាប់អ្នកកំពត? ជាមួយ foodpanda ឥលូវនេះអាចកុម្ម៉ង់អាហារបានយ៉ាងងាយស្រួល ហើយឥតគិតថ្លៃទៀត
នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ?

នាចុងឆ្នាំ២០១៩ foodpanda បានពង្រើកខ្លួនមក ប្រទេសកម្ពុជា រួមមាននៅ ទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និងកំពង់ចាមរួចមកហើយ។ ដោយទទួលបានសន្ទុះគាំទ្រពីសំណាក់អតិថិជននៅ ខេត្តទាំង៤នេះ foodpanda ក៏បានពង្រើកខ្លួនទៅកាន់ខេត្តកំពត ដើម្បីបំពេញតម្រូវការអតិថិជននិងបង្កើន ភាពងាយស្រួល។

Foodpandaត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស និងងាយស្រួលថែមទាំងឥត គិតថ្លៃទៀត។អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាច ប្រើសេវាកម្មកុម្ម៉ង់ហើយ ទៅយកម្ហូបខ្លួនឯង(Pick-up) ដោយមិនចាំបាច់ចាំយូរ។ បើនិយាយពីប្រូម៉ូសិនវិញគឺអស់ទាស់តែម្តង សម្រាប់អ្នកកំពតយើងដែលជា អតិថិជនប្រើប្រាស់លើកដំបូងនឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ 50% (ច្រើនបំផុតត្រឹម៣ដុល្លារ) ដែលគ្រាន់តែប្រើប្រាស់កូដ [ HELLOKP ] ដែលមានសុពលភាព ចាប់ពីថ្ងៃទី ២៣ កញ្ញា ដល់ ថ្ងៃទី ៣១ ធ្នូ ២០២០។ បញ្ជាក់៖ ប្រើបានតែម្តងប៉ុណ្ណោះ។

សំខាន់ហាងអាហារជាច្រើនមានក្នុងកម្មវិធីfoodpanda តោះៗជម្រើសក៍មានច្រើនហើយដឹកជញ្ជូនងាយស្រួលយ៉ាងនេះឃ្លានបាត់ទៅហើយ អញ្ចឹងនៅចាំអីទៀត អ្នកកំពតគ្នាយើង ប្រញាប់ដោនឡូតកម្មវិធីfoodpanda តាមរយៈលីងនេះ http://onelink.to/fpkh ដើម្បីទទួលបានអាហារឆ្ងាញ់ ជាមួយប្រូម៉ូសិនជាច្រើន ជាពិសេសដឹកជញ្ចូនដោយឥតគិតថ្លៃទៀតផង។