កីឡា

Martial ចង់ចាកចេញពីបិសាចក្រហមបន្ទាប់ពីចំណាយពេលអស់ ៣ឆ្នាំ

BY
Khmernote Media
June 14, 2018

យោងតាមភ្នាក់ងារអន្តរជាតិរបស់បារាំងបាននិយាយថាខ្សែរបម្រើប្រយុទ្ធ Anthony Martial កំពុងសម្លឹងមើលការចាកចេញពីក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីបានបង្ហាញខ្លួនបាន 3 រដូវកាលនៅទឹកដី Old Trafford។ កីឡាករ Martial បានផ្ទេរទៅទឹកដី Old Trafford ពីក្រុមម៉ូណាកូនៅក្នុងឆ្នាំ 2015 និងបានបង្ហាញទំរង់លេងយ៉ាងល្អនៅក្នុងរដូវកាលដំបូងរបស់គាត់ក្រោមការដឹកនាំរបស់លោក Louis van Gaal ដែលបានរកគ្រាប់បាល់បាន 11 គ្រាប់ក្នុង 31 ប្រកួតនៅ Premier League ។

ខ្សែប្រយុទ្ធរូបនេះពីបាកនឹងរកដំណែងក្នុងជម្រើស១១នាក់ដំបូងក្រោមកាដឹកនាំរបស់បុរសមុខមាំ Jose Mourinho។ ក្នុងនាមជាកីឡាករបម្រុងជាមួយនឹងការបង្ហាញខ្លួនចំនួន 12 លើកក្នុងចំណោម 30 ប្រកួតរបស់គាត់ក្នុងឆ្នាំ 2017-18 នេះ។

ប្រភព៖ Goal
អត្ថបទ៖ ប៊ុនហួរ

Share This Post: