អន្តរជាតិ
ទើបទិញឡានថ្មីចែស សែនឡានចូលសុំសេចក្តីសុខ មានបានសុខអីឆេះឡានខ្ទេចអស់សល់តែគ្រោងឆ្អឹង (មានវីដេអូ)
BY Khmernote Media
June 14, 2018
ចិន៖ បុរសម្នាក់រស់នៅក្នុងទីក្រុង Jiangsu ខេត្ត Yangzhou ប្រទេសចិន ទើបតែទិញរថយន្តស៊េរីទំនើបម៉ាក BMW ដ៏ថ្មីស្រឡាងមួយគ្រឿង តែអកុសលបែរជាឆាបឆេះខ្ទេចអស់សល់តែគ្រោងឆ្អឹង។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណរូបនោះទើបនឹងទិញរថយន្តតម្លៃ ៤៧ម៉ឺនយន់ (ប្រហែល ៧៣,០០០ដុល្លារ) ហើយក៏បានអុជធូបសែនឡាន ដើម្បីសុំសេចក្តីសុខ ប៉ុន្តែក្រោយមកស្រាប់តែរថយន្តនោះបានឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្រោយកើតហេតុក្រុមពន្លត់អគ្គិភ័យបានមកដល់កន្លែង ហើយធ្វើការបាញ់ពន្លត់។ ក្រុមពន្លត់អគ្គិភ័យបានសង្ស័យថា មូលហេតុនៃការឆាបឆេះ ដោយសារតែធូបដែលបុរសនោះអុជបានធ្លាក់ត្រូវក្រណាត់ ហើយក៏បង្កជាអគ្គិភ័យតែម្តង៕
https://www.facebook.com/shanghaiist/videos/10157010567231030/
អត្ថបទ៖ ឌី
ប្រភព៖ shanghaiist