កីឡា

World Cup លើកមុនប្រើសត្វអូដ្ឋទស្សនទាយលទ្ធផល ដល់ World Cup 2018 នេះប្រើសត្វឆ្មាទាយលទ្ធផលវិញម្តង (មានវីដេអូ)

BY
Khmernote Media
June 14, 2018

កាលពីពេលថ្មីៗនេះ កំពូលសត្វឆ្មាមួយក្បាល ដែលមានឈ្មោះ Achilles រស់នៅក្នុងទីក្រុង St Petersburg ប្រទេសរុស្សី ជាសត្វឆ្មា ដែលត្រូវបានគេចាត់ទុកថា អាចទស្សនទាយលទ្ធផលដឹងមុនរវាងការប្រកួតបាល់ទាត់ក្រុមជម្រើសជាតិ រុស្សី ប៉ះគ្នាជាមួយនឹងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ដែលនឹងត្រូវប្រកួតនៅក្នុងថ្ងៃបើកឆាកការប្រកួតពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សី។

នៅក្នុងការទស្សនទាយនោះគេបានដាក់ចំណីអាហារជាពីរចំណែកដោយមានទង់ជាតិរបស់ប្រទេសទាំង២ជាសម្គាល់ហើយមានកូនបាល់ World Cup មួយនៅចំកណ្ដាល។ សត្វឆ្មា Achilles នោះបានស្ទះទៅស៊ីចំណី ដែលមានដាក់ទង់ជាតិរបស់ប្រទេសរុស្សី ហើយនេះអាចទស្សនទាយថាក្រុមជម្រើសជាតិ រុស្សី នឹងឈ្នះនៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup ថ្ងៃបើកឆាកយប់នេះ។

ជារៀងរាល់ព្រឹតិ្តការណ៍បាល់ទាត់ធំៗនៅក្នុងពិភពលោកគេតែងតែឃើញមានការយកកំពូលសត្វឆ្លាតឲ្យមកទស្សនទាយលទ្ធផលទុកមុន ហើយលទ្ធផលភាគច្រើនគឺត្រូវ ប៉ុន្ដែការទស្សនទាយរបស់សត្វទាំងនោះគឺមិនអាចចាត់ទុកជាលទ្ធផលត្រឹមត្រូវឡើយ។ សត្វដែលជាធ្លាប់យកមកទស្សនទាយក្នុងព្រឹតិ្តការណ៍បាល់ទាត់ធំៗមានដូចជា៖ មឹក, អូដ្ឋ, គោ, និងសត្វឆ្មាជាដើម។

Russia's psychic cat Achilles picks home team…as Russia gears up for World Cup

✔ WORLD CUP FEVER Russia's psychic cat Achilles picks home team…as Russia gears up for World Cup

Posted by Arirang News on Wednesday, 13 June 2018

បុត្រ

ប្រភព៖ Reuter

Share This Post: