ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅកំពង់ស្ពឺរកឃើញផលិតផលសារធាតុគីមីរាប់ពាន់តោន ទុកប្រើជាមួយនឹងសាច់ក្រក ​ត្រូវបាន​ដុត​កម្ទេច​ចោល

    BY Khmernote Media June 14, 2018
    នៅកំពង់ស្ពឺរកឃើញផលិតផលសារធាតុគីមីរាប់ពាន់តោន ទុកប្រើជាមួយនឹងសាច់ក្រក ​ត្រូវបាន​ដុត​កម្ទេច​ចោល

    ខេត្តកំពង់​ស្ពឺ​៖ នៅថ្ងៃទី១៤ ​ខែមិថុនា ឆ្នាំ២០១៨ មានការធ្វើពិធីដុតកម្ទេចផលិតផលក្លែងក្លាយ មានសារធាតុគីមី ជាង១០០តោន នៅភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព​សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។

    ការដុតកម្ទេចនេះធ្វើឡើយក្រោយពីបានចុះបង្ក្រាបនៅក្នុងទីតាំងសិប្បកម្មកែច្នៃស្រោមសាច់ក្រកខុសច្បាប់ មួយមានទីតាំងភូមិថ្មីពីងពុង ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ក្នុងកំឡុងឆ្នាំ២០១៧ ដោយម្ចាស់សិប្បកម្មឈ្មោះ វីង ហ៊ុយ បានរត់គេចខ្លួន។  ​ផលិតផលក្លែងក្លាយ​មានដូចជា ពោះវៀនមាន់ ជ្រូក ពពែ ដែលបានផ្ទុករាប់សិបឆ្នាំហើយយកមកធ្វើជាសាច់ក្រកលក់​ និង​ Hot dog នៅស្រុកយើង។ មិនត្រឹមតែយកផលិតផលទាំងនេះមកធ្វើទេ ថែមទាំងលាយផ្សំសារធាតុគីមីហាមឃាត់ច្រើន ដែលវាប៉ះពាល់ខ្លាំងដល់អ្នកបរិភោគ៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay