កីឡា

ក្រុមកាំភ្លើងធំ Arsenal នឹងបើកកីឡដ្ឋានស្វាគមន៏មេឃខៀវ Man City នៅថ្ងៃបើកឆាក

BY
Khmernote Media
June 14, 2018

ម្ចាស់ជើងឯកលីគគំពូលរបស់អង់គ្លេស Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដី Emirates Stadium នៅថ្ងៃទី 11-12 ខែសីហាខាងមុខនេះសម្រាប់ការប្រកួតបើករដូវកាលក្របខ័ណ្ឌ Premier League 2018-19។ Tottenham Hotspur នឹងត្រូវស្វាគមន៍ក្រុម Newcastle ជាលើកដំបូងបន្ទាប់មកនឹងត្រូវជួប Fulham នៅឯកីឡដ្ឋាន Wembley មុនពេលដែលពហុកីឡាដ្ឋានថ្មីរបស់ពួកគេត្រូវបានបញ្ចប់។

ក្លិប Manchester United នឹងត្រូវប្រកួតនឹងក្លឹប Leicester, Liverpool និង West Ham ។ ម្ចាស់ជើងឯកលីគលំដាប់ទី២ Wolverhampton Wanderers និងស្វាគមន៍ Everton នៅទឹកដី Molineux ខណៈដែលក្លឹប Cardiff និងទៅលេងនៅទឹកដីរបស់ Bournemouth ។

ការប្រកួតបីផ្សេងទៀតនៅចុងសប្តាហ៍បើកឆាកគឺ Chelsea នឹងធ្វើដំណើរទៅទឹកដី Huddersfield រីឯ Southampton ធ្វើជាម្ចាស់ផ្ទះទទួលភ្ងាវ Burnley និង Watford ប៉ះ Brighton នៅ Vicarage។

អត្ថបទ៖ ប៊ុនហួរ

Share This Post: