រុស្សីទទួលបាន 3 ពិន្ទុនៅក្នុងថ្ងៃប្រកួតបើកឆាក បន្ទាប់ពីលត់អារ៉ាប៊ីសាអ៊ូឌីតដោយលទ្ធផល 5-0
- June 15, 2018
បញ្ចប់ការប្រកួតគូរទី 1 រវាងម្ចាស់ផ្ទះ រុស្សី និងក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup បញ្ចប់ទៅដោយលទ្ធផល រុស្សី 5-0 អារ៉ាប៊ីសាអ៊ូឌីត។

ការប្រកួតគូរបើកឆាកដំបូងក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោកនេះពិតជាល្អមើលជក់ចិត្តមែនទែន ជាពិសេសមានការចូលរួមពីប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ប្រធានាធីបតី Vladimir Putin និងព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រៅពីថ្នាក់ដឹកនាំកំពូលក៏មានការអញ្ចើញចូលរួមពីសំណាក់វីរៈបុរសបាល់ទាត់ជាច្រើននាក់ផងដែរ។
5 គ្រាប់របស់ក្រុមជម្រើសជាតិរុស្សីសុតបញ្ចូលទីមកលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីតធ្វើឡើងដោយនៅក្នុងតង់ទី 1 ចំនួន 2 គ្រាប់សុតបញ្ចូលទីដោយកីឡាករ៖
1. Yuri Gazinskiy
2. Cheryshev
នៅក្នុងតង់ទី 2 ក្រុមជម្រើសជាតិរុស្សីសុតបញ្ចូលទីបន្ថែមពីលើ 3 គ្រាប់ទៀតទៅលើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ធ្វើឲ្យក្រុមជម្រើសជាតិរុស្សីទទួលបាន 3 ពិន្ទុនៅក្នុងដៃជាមួយនឹងគ្រាប់បាល់ចំនេញ 5 គ្រាប់។ 3 គ្រាប់នៅក្នុងតង់ទី 2 សុតបញ្ចូលទីដោយកីឡាករ៖
1. Artem Dzyuba
2. Cheryshev សុតបញ្ចូលទីបាន 2 គ្រាប់
3. Golovin។

បុត្រ
- Share This Post:






