ស្រីៗនៅរុស្សីត្រូវបានហាមប្រាមមិនឲ្យរួមភេទជាមួយជនបរទេស ក្នុងកំឡុងពេល World Cup នេះ
- June 15, 2018
រស្ស៊ី៖ កាលពីពេលថ្មីៗនេះ សមាជិកសភាជាន់ខ្ពស់របស់ប្រទេសរុស្សីម្នាក់ឈ្មោះ Tamara Pletnyova ដែលជាសមាជិកបក្សកុម្មុយនិស្តបានណែនាំស្រ្ដីនៅក្នុងតំបន់ហាមមិនឲ្យរួមភេទជាមួយនឹងជនបរទេស ដែលមកទស្សនាព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឡើយ។
សមាជិកសភាជាន់ខ្ពស់ខាងលើបាននិយាយថា៖ តើមានមនុស្សស្ រីនិងក្មេងស្រីប៉ុន្មាននាក់ ដែលអាចប្រឈមមុខនឹងការមានផ្ទៃពោះនៅពេល ដែលពួកគេជួបនឹងជនបរទេសនៅក្នុងកំឡុងពេល World Cup នេះ? ចម្លើយគឺមានពីរគឺ អាចនឹងមាន ហើយក៏អាចនឹងអត់ដែរ ហើយពួកគេទាំងនោះនឹងប្រឈមមុខនឹងទុក្ខវេទនាមិនថាសម័យនេះទេគឺមានតាំងពីសម័យសូវៀតមកម្លេះ។ នេះយោងតាមការបញ្ជាក់របស់សមាជិកសភាជាន់ខ្ពស់លោកស្រី Pletnyova ដែលជាប្រធានគណៈកម្មាធិការគ្រួសារស្ត្រីនិងកុមាររបស់ប្រទេសរុស្សី។
តាមសម្ដីរបស់លោកស្រី Pletnyova បានបន្ដទៀតថា៖ ស្រ្ដីគ្រប់រូបគួរតែផ្ដល់កំណើតឲ្យកូនៗរបស់ខ្លួន និយាយនេះមិនមែនខ្ញុំជាតិនិយមទេ តែផ្ទុយទៅវិញស្រ្ដីនិងកុមារជាច្រើនទទួលរងការឈឺចាប់នៅពេលដែលមនុស្សប្រុសបោះបង់ពួកគេចោល។
សម្ដីរបស់លោកស្រី Pletnyova នេះទំនងជាព្រមានទៅដល់ស្រ្ដីដែលនៅលីវជាច្រើនហើយកំពុងមានទំនាក់ទំនងជាមួយនឹងជនបរទេសដែលមកទស្សនាព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងប្រទេសរុស្សី។
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018 នេះនឹងចាប់ផ្ដើមឡើងនៅក្នុងរាត្រីថ្ងៃនេះវេលាម៉ោង 10:00 យប់។ គូរដំបូងដែលប្រកួតនៅក្នុងថ្ងៃនេះគឺម្ចាស់ផ្ទះ រុស្សី និងបើកកីឡាដ្ឋាន Luzhniki ទទួលក្រុមជម្រើសជាតិ អារ៉ាប៊ីសាអ៊ូឌីត។ ហើយប្រទេសរុស្សីនឹងយកទីក្រុងចំនួន 11 ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 នេះ។

បុត្រ
ប្រភព៖ RT
- Share This Post:






