Griezmann បញ្ចប់ពាក្យចចាមអារាមត្រឹមនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះសម្រេចចិត្តបន្ដស្នាក់នៅជាមួយនឹង AT Madrid
- June 15, 2018
ខ្សែប្រយុទ្ធរបស់ក្លឹប Atletico Madrid កីឡាករ Antoine Griezmann បានបញ្ជាក់ថារូបគេនឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid ទោះបីជាក្លឹបអ្នកមានបុណ្យ Barcelona ចង់បានរូបគេយ៉ាងណាក៏ដោយ។

នៅក្នុងសប្ដាហ៍នេះពាក្យចចាមអារាមរបស់កំពូលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងក្លាយជាប្រធានបទដ៏ក្ដៅកគុក ប៉ុន្ដែអ្វីៗគ្រប់យ៉ាងត្រូវបានដឹងការពិតបន្ទាប់ពី Griezmann បញ្ជាក់អំពីអនាគតរបស់គេកាលពីម្សិលមិញ។
មុនពេល Griezmann បញ្ជាក់ការពិតអំពីអនាគតរបស់គេ មានដំណឹងលេចលឺជាច្រើនថា Griezmann នឹងចាកចេញពីក្លឹប Atletico Madrid ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរូបគេកំពុងរក្សាភាពស្ងប់ស្ងាត់យ៉ាងតឹងរឹងលើពាក្យចចាមអារាមនេះ ហើយសម្រួលអារម្មណ៍សម្រាប់់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup។
នៅក្នុងបណ្ដាញសង្គម Twitter កីឡាករ Antoine Griezmann បាននិយាយថា៖ អ្នកគាំទ្ររបស់ខ្ញុំ, ក្រុមរបស់ខ្ញុំ, ផ្ទះរបស់ខ្ញុំ ហើយបានភ្ជាប់ជាមួយនឹងពាក្យ Atleti មានន័យថា Atletico Madrid គឺជាផ្ទះរបស់គាត់ គាត់នឹងមិនចាកចេញពីផ្ទះ អ្នកគាំទ្រ និងក្រុមរបស់គាត់ឡើយ។ គាត់សម្រេចចិត្តថានឹងបន្ដស្នាក់នៅជាមួយនឹងក្លឹប Atletico Madrid។

បុត្រ
ប្រភព៖ Goal
- Share This Post:






