អ៊ុយរូហ្គាយ និង អ៊ីរ៉ង់ ចែកគ្នាម្នាក់ 3 ពិន្ទុក្រោយពេល អេហ្ស៊ីប និង ម៉ារ៉ុក ភ្លាត់ស្នៀតធ្វើឲ្យរបូតគ្រាប់បាល់នៅនាទីទី 90+
- June 16, 2018
ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និងក្រុមជម្រើសជាតិ អ៊ីរ៉ង់ ចែកគ្នាម្នាក់ 3 ពិន្ទុ ក្រោយពេលក្រុមជម្រើសជាតិ អេហ្ស៊ីប និងក្រុមជម្រើសជាតិ ម៉ារ៉ុក ធ្វើអោយរំបូតគ្រាប់បាល់នៅក្នុងនាទីទី 90។

នៅក្នុងថ្ងៃទី 2 នៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup កាលពីរាត្រីម្សិលមិញ ការប្រកួតរបស់គូរទាំងពីររវាងក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ ប៉ះជាមួយ អេហ្ស៊ីប ហើយនិងក្រុមជម្រើសជាតិ ម៉ារ៉ុក ប៉ះជាមួយ អ៊ីរ៉ង់ ពិតជាការប្រកួតដ៏ល្អមើលជក់ចិត្តខ្លាំង។ ការប្រកួតរបស់គូរទាំងពីរកាលពីម្សិលមិញនេះគ្មានក្រុមមួយណាចង់អោយក្រុមជម្រើសជាតិរបស់ខ្លួនចាញ់ឡើយ ប្រសិនបើចាញ់នោះភាគរយក្នុងការបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយគឺមានត្រឹមតែ 50% តែប៉ុណ្ណោះ។
ដោយឡែកកាលពីម្សិលមិញក្រុមជម្រើសជាតិ អេហ្ស៊ីប និង ម៉ារ៉ុក បង្ហាញទំរង់លេងល្អខ្លាំងដែលក្រុមទាំងពីរព្យាយាមលេងវាយបកសម្រុក ប៉ុន្ដែនៅតែគ្មានសំណាងរកគ្រាប់បាល់បាន ហើយនៅក្នុងនាទីទី 90 ទៅហើយ ក្រុមទាំងពីរបង្កភាពធ្វេសប្រហែសធ្វើអោយរបូតគ្រាប់បាល់នៅក្នុងនាទីទី 90 ទាំងពីរក្រុមតែម្ដង ធ្វើអោយក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ និង អ៊ីរ៉ង់ ទទួលបាន 3 ពិន្ទុនៅក្នុងប្រកួតដំបូង។
ក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ សុតបញ្ចូលទីសម្រេចនៅក្នុងនាទីទី 90 ដោយកីឡាករ Jose Gimenez ចំណែកឯក្រុមជម្រើសជាតិ ម៉ារ៉ុក ធ្វេសប្រហែសបង្កអោយមានគ្រាប់បាល់ Own Goal នៅក្នុងនាទីទី 90+4 ដោយកីឡាករ Bouhaddouz។

បុត្រ
- Share This Post:






