Ronaldo ស៊ុត Hat-trick យប់មិញបានបំបែកកំណត់ត្រាថ្មីមួយទៀត
- June 16, 2018
ខ្សែប្រយុទ្ធសញ្ជតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីក្នុងការប្រកួតពានរង្វាន់អន្តរជាតិធំៗ ចំនួន 8 ជាប់ៗគ្នាខណៈដែលរូបគេស៊ុតបាល់ពិន័យ Penalty នៅនាទី៤ ក្នុងការប្រកួត FIFA World Cup 2018 ជាមួយនឹងជម្រើសជាតិអេស៉្បាញនៅពហុកីឡដ្ឋាន Fisht Olympic Stadium ក្នុងទីក្រុង Sochi កាលពីយប់មិញ។

កីឡាកររូបនេះបានរកគ្រាប់បាលនៅព្រឹតិ្តការណ៍ Euro 2004 បានចំនួន ៣លើក និងការប្រកួត World Cup ៤លើក ជាប់ៗគ្នា។ Ronaldo ក៏បានក្លាយជាកីឡាករទីបួនក្នុងការស៊ុតបញ្ចូលទីនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួនបួនដងតាមពីក្រោយកីឡារ Uwe Seeler, Pele និង Miroslav Klose។ គួរបញ្ជាក់ថាកីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់ជាប់ៗគ្នាក្នុងព្រឹត្តិការណ៍បាល់ទាត់អន្តរជាតិធំៗដូចជា Euro 2004, FIFA World Cup 2006, Euro 2008, FIFA World Cup 2010, Euro 2012, FIFA World Cup 2014, Euro 2016 និង FIFA World Cup 2018 ដែលកំពុងធ្វើឡើងនៅប្រទេសរុស្ស៊ីនេះ។

ហើយការស៊ុតបញ្ចូលទីបាន ៣គ្រាប់របស់កីឡាកររូបនេះក៏ក្លាយជាការស៊ុត Hat-trick ដំបូងគេនៅព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្ស៊ីផងដែរ។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ FIFA
- Share This Post:






