PR
ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ
BY Khmernote Media
October 27, 2020
លោកស្រី Jiranun Wongmongkol ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃនៅកម្ពុជា និងជាពាណិជ្ជករថៃនៅកម្ពុជា បានបរិច្ចាគជំនួយចាំបាច់ដល់ជនរងគ្រោះដោយគ្រោះធម្មជាតិតាមរយៈ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃសៅរ៍ ទី ២៤ ខែតុលា ឆ្នាំ ២០២០។
