កីឡា

បាល់ Free-Kick របស់ Ronaldo កាលពីយប់មិញ ជួយសង្រ្គោះព័រទុយហ្គាល់តាមស្មើអេស្ប៉ាញនៅក្នុងនាទីទី 89

BY
Khmernote Media
June 16, 2018

ខ្សែប្រយុទ្ធ Cristiano Ronaldo ជួយសង្រ្គោះក្រុមជម្រើសជាតិ ព័រទុយហ្គាល់ តាមស្មើក្រុមជម្រើសជាតិ អេស្ប៉ាញ នៅក្នុងនាទីទី 90 ដោយបាល់ Free-Kick យ៉ាងស្អាតធ្វើឲ្យអ្នកចាំទី De Gea បានត្រឹមឈរមើលបាល់ចូលទី។

ការប្រកួតរវាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមជម្រើសជាតិ អេស្ប៉ាញ ពិតជាការប្រកួតដ៏អស្ចារ្យដែលមិនគួរឲ្យរំលងពិតមែន។ ទោះបីជាការប្រកួតកាលពីម្សិលមិញ ក្រុមជម្រើសជាតិ អេស្ប៉ាញ មានទំរង់លេងល្អជាងក្រុមជម្រើសជាតិ ព័រទុយហ្គាល់ មែនពិតប៉ុន្ដែខ្សែប្រយុទ្ធ Ronaldo នៅតែជាវីរៈបុរសរបស់ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដោយខ្សែប្រយុទ្ធរូបនេះបានសុតបញ្ចូលទី Hat-Trick ជួយអោយ ព័រទុយហ្គាល់ តាមស្មើ អេស្ប៉ាញ ទទួលបាន 1 ពិន្ទុនៅក្នុងដៃសម្រាប់ការប្រកួតបន្ទាប់។

ការប្រកួតកាលពីម្សិលមិញត្រឹមតែនាទីទី 4 តែប៉ុណ្ណោះខ្សែប្រយុទ្ធ Cristiano Ronaldo ជួយអោយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ នាំមុខ អេស្ប៉ាញ 1-0 ដោយការសុតបញ្ចូលបាល់ Penalty។ ចូលដល់នាទីទី 24 ខ្សែប្រយុទ្ធ Diego Costa ជួយអោយ អេស្ប៉ាញ តាមស្មើ ព័រទុយហ្គាល់ វិញដោយការញាក់ខ្សែការពារសុតបញ្ចូលទីក្រៅប្រអប់គ្រោះថ្នាក់។ មុនបញ្ចប់ការប្រកួតតង់ទី 1 ខ្សែប្រយុទ្ធ Cristiano Ronaldo សុតបញ្ចូលទីបន្ថែម 1 គ្រាប់ទៀតធ្វើអោយបញ្ចប់តង់ទី ព័រទុយហ្គាល់ នាំមុខ អេស្ប៉ាញ 2-1។

នៅក្នុងតង់ទី 2 ចូលដល់នាទីទី 55 ខ្សែប្រយុទ្ធ Diego Costa សុតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតធ្វើអោយ អេស្ប៉ាញ តាមស្មើ ព័រទុយហ្គាល់ វិញហើយរំលងតែ 3 នាទីតែប៉ុណ្ណោះខ្សែការពារ N.Fernandez សុតបញ្ចូលទីដោយការសុត Volley យ៉ាងស្អាតក្រៅប្រអប់គ្រោះថ្នាក់ធ្វើអោយ អេស្ប៉ាញ នាំមុខ ព័រទុយហ្គាល់វិញ ដោយលទ្ធផល 3-2។ ចូលដល់នាំទី 90 ទៅហើយខ្សែការពារ Pique បានបង្កកំហុសនៅក្រៅប្រអប់គ្រោះថ្នាក់ធ្វើអោយ Ronaldo ទទួលបានឱកាសសុតបាល់ Free-Kick ហើយក៏ជាពេលដែល Ronaldo សុតបញ្ចូលទីដោយបាល់ Free-Kick តាមស្មើ អេស្ប៉ាញ ផងដែរ។ បញ្ចប់ការប្រកួត Ronaldo ក្លាយជាកីឡាករដំបូងដែលសុតបញ្ចូលទី Hat-Trick នៅក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំនេះហើយក៏ជាកីឡាករដែលជួយអោយ ព័រទុយហ្គាល់ តាមស្មើ អេស្ប៉ាញ ផងដែរ។

បុត្រ

Share This Post: