Muller ថាអាឡឺម៉ង់អាចការពារដំណែងជើងឯក World Cup
- June 16, 2018
កីឡាករ Thomas Muller ដែលជាកីឡាកររកបាន ១០គ្រាប់ នៅព្រឹត្តិការណ៍ World Cup បាននិយាយថាប្រទេសអាឡឺម៉ង់កំពុងព្យាយាមដើម្បីក្លាយជាក្រុមដំបូងក្នុងការពារដំណែងជើងឯកបាល់ទាត់ពិភពលោកដែលប្រទេសអ៊ីតាលីធ្វើបានតាំងពីឆ្នាំ 1962។ ក្រុមជើងឯកកាលពីឆ្នាំ 2014 នឹងចាប់ផ្តើមការប្រកួតរបស់ពួកគេក្នុង ពូលFនៅថ្ងៃស្អែកដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង ១០យប់ (ម៉ោងក្នុងតំបន់) ជាមួយនឹងក្រុមម៉ិកស៊ិកនៅទីក្រុងមូស្គូប្រទេសរុស្ស៊ី។

គួរបញ្ជាក់ថាកីឡាករ Muller ត្រូវរក 6 គ្រាប់ទៀតដើម្បីតាមពីក្រោយកីឡាករ Miroslav Klose ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅព្រឹតិ្តការណ៍ World Cup (16 គ្រាប់)។ បន្ទាប់ពីការប្រកួតជាមួយក្រុមម៉ិកស៊ិក អាឡឺម៉ង់ត្រូវប្រឈមនឹងស៊ុយអែត និង កូរ៉េខាងត្បូងក្នុងពូល F។
អត្ថបទ៖ ប៊ុនហួរ
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






