កីឡា

ក្រុមឥន្ទ្រីដែកអាឡឺម៉ង់ ទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិម៊ិកស៊ីកូ កាលពីយប់មិញ

BY
Khmernote Media
June 18, 2018

អតីតម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 4 សម័យកាលនឹងជាអ្នកការពារដំណែងជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2014 ក្រុមជម្រើសជាតិអាឡឺម៉ង់បានទទួលរងបរាជ័យនៅក្រោមថ្វីជើងក្រុមជម្រើសជាតិម៊ិកស៊ីកូដោយលទ្ធផល 0-1។

ការទទួលរងបរាជ័យរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ក្នុងប្រកួតដំបូងនេះធ្វើឲ្យក្រុមជម្រើសជាតិអាឡឺម៉ង់ទទួលរងសម្ពាធខ្លាំងនៅក្នុងប្រកូតក្រោយក្រោយ។ ហើយនៅក្នុងប្រកួតទី 2 ប្រសិនបើអាឡឺម៉ង់នៅតែបន្ដភាពចាញ់និងស្មើ នោះក្រុមជម្រើសជាតិអាឡឺម៉ង់នឹងអស់ឱកាសឡើងទៅវគ្គ 16 ក្រុមចុងក្រោយ។

គិតចាប់ពីឆ្នាំ 2002 មកក្រុមជម្រើសជាតិអាឡឺម៉ង់មិនដែលធ្លាក់នៅក្នុងវគ្គចែកពូលទេ ហើយតែងតែឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រជានិច្ច។ ក្រុមជម្រើសជាតិម៊ិកស៊ីកូទទួលបាន 3 ពិន្ទុក្រោយពេលយកឈ្នះក្រុមជម្រើសជាតិអាឡឺម៉ង់ បន្ទាប់ពីកីឡាករ Hirving Lozano សុតបញ្ចូលទីអោយក្រុមជម្រើសជាតិម៊ិកស៊ីកូនៅក្នុងនាទីទី 35។

នៅក្នុងការប្រកួតរវាងក្រុមទាំងពីរកាលពីម្សិលមិញស្ថិតិនៅក្នុងការប្រកួតក្រុមជម្រើសជាតិ អាឡឺម៉ង់ សុតសំដៅទីបានចំនួន 25 ដង ត្រូវគោលដៅ 9 ដង ក្រៅគោលដៅ 12 ដងនិងត្រូវខ្សែការពារម៊ិកស៊ីកូ Block ជាប់ 4 ដង។ ការសុតដល់ទៅ 25 ជើងរបស់អាឡឺម៉ង់គឺគ្មានសំណាងបានគ្រាប់បាល់បញ្ចូលទីក្រុមជម្រើសជាតិមុិកស៊ីកូឡើយ ខណៈដែលក្រុមជម្រើសជាតិម៊ិកស៊ីកូសុតចំគោលដៅតែ 4 ដង ប៉ុន្ដែបានសម្រេចគ្រាប់បាល់បញ្ចូលទីបាន 1 គ្រាប់។

បុត្រ

Share This Post: