កីឡា

ឃើញផ្ទាំងពាណិជ្ជកម្មក្រុមហ៊ុនចិនមិនចេះតិចនៅក្នុងព្រឹិតិ្តការណ៍ World Cup តែដល់មកមើលចំនួនទឹកប្រាក់ក្រុមហ៊ុនចិនទាំងនោះផ្សព្វផ្សាយញាក់សាច់តែម្តង

BY
Khmernote Media
June 18, 2018

Logo របស់ដៃគូរផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 ត្រូវបានបង្ហាញឡើងជាសាធារណៈ បន្ទាប់ពីបានផ្សព្វផ្សាយចំនួនទឹកប្រាក់ដ៏ច្រើនសន្ធាប់សន្ធឹកនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នៅក្នុងប្រទេសរុស្សីនេះ។

ដៃគូរសហការណ៍ផ្សព្វផ្សាយធំនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នេះមានដូចជា៖ ក្រុមហ៊ុន McDonald’s (MCD), ក្រុមហ៊ុន Visa (V), ក្រុមហ៊ុនកូកាកូឡា (CCE) និងក្រុមហ៊ុនស្រាបៀរ Budweiser (BUD) ជាដើម។ ហើយក៏មានក្រុមហ៊ុនធំៗដែលមកពីប្រទេសចិនដូចគ្នា ដែលបានចូលរួមឧបត្ថម្ភព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup នេះ ក្រុមហ៊ុនធំៗរបស់ប្រទេសចិនមានដូចជា៖ ក្រុមអចលនទ្រព្យ Wanda ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Hisense និងក្រុមហ៊ុនស្មាតហ្វូន Vivo និង Mengniu Dairy ជាដើម។

យោងតាមក្រុមហ៊ុនរៀបចំផែនការប្រព័ន្ធផ្សព្វផ្សាយ Zenith បានបង្ហាញទិន្នន័យអោយដឹងថា ក្រុមហ៊ុនដែលមានស្លាកសញ្ញាយីហោប្រទេសចិនមានចំនួនច្រើនជាងគេ គឺច្រើនជាងមួយភាគបីនៃស្លាកសញ្ញាទៅទៀត ហើយតម្លៃនៃការផ្សព្វផ្សាយមានចំនួនរហូតដល់ទៅ ២.៤ពាន់លានដុល្លារ។

កាលពីឆ្នាំ២០១៥ មានដៃគូរសហការណ៍ផ្សព្វផ្សាយធំៗជាច្រើនរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចាកចេញមិនចូលរួមផ្សព្វផ្សាយបន្ដជាមួយនឹង FIFA បន្ទាប់ពីពួកគេស្វែងរកឃើញមានអំពើពុករលួយពីមន្រ្ដីកំពូលៗរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។

កាលពីថ្ងៃពុធកន្លងទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសថា ម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ 2026 នឹងធ្វើឡើងចំនួន 3 ប្រទេសគឺ សហរដ្ឋអាមេរិក, ប្រទេសកាណាដា និងប្រទេសមុិកស៊ីកូ ដែលមាន 48 ក្រុមចូលរួម។ ហើយត្រូវបានគេព្យាការណ៍ថាក្រុមហ៊ុនធំៗរបស់ប្រទេសចិននឹងក្លាយជាដៃគូរសហការណ៍ឧបត្ថម្ភនៃព្រឹិត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2026៕

បុត្រ

ប្រភព៖ CNN

Share This Post: