អ្នកគាំទ្រអង់គ្លេសសប្បាយអរពេកក្រោយឈ្នះទុយនេស៊ីស្ទះទៅអបអរលើរថយន្ដកំពុងបើក មានអីម្ចាស់រថយន្ដលេងមួយក្បាច់ដាច់ផ្ងារ
- June 19, 2018
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសប្រមានជាង 100 នាក់បានយកផ្លូវមួយនៅក្នុងសហរដ្ឋអាមេរិកប្រារព្ធពិធីអបអរសារទរជ័យជំនះលើក្រុមជម្រើសជាតិទុយនេស៊ី បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane តែតបាល់បញ្ចូលទីក្រុមជម្រើសជាតិទុយនេស៊ីនៅក្នុងនាទីទី 90។
ជាមួយនឹងអ្នកគាំទ្រដែលស្លៀកសំលៀកបំពាក់អាវជម្រើសជាតិអង់គ្លេសពណ៌ក្រហមជាច្រើននាក់បាននាំដើរអបអរតាមផ្លូវមួយក្រោយជ័យជំនះរបស់អង់គ្លេសកើតឡើង ប៉ុន្ដែមានអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសម្នាក់ស្ទះហក់ឡើងទៅអបអរនៅលើរថយន្ដមួយគ្រឿងដែលកំពុងចរាចរណ៍លើផ្លូវក្នុងល្បឿនលឿន លុះបើកផុតហ្វូងអ្នកគាំទ្រក៏ចាប់ហ្រ្វាំងបណ្ដាលឲ្យអ្នកគាំទ្ររូបនេះរមិលធ្លាក់ពីលើរថយន្ដ ប៉ុន្ដែមិនបណ្ដាលអោយមានរបួសអ្វីឡើយ។
អ្នកគាំទ្រដែលពាក់អាវជម្រើសជាតិអង់គ្លេសពណ៌ក្រហមនោះបន្ទាប់ពីរមិលធ្លាក់ពីលើរថយន្ដ រូបគេមិនបានទៅរករឿងអ្នកបើករថយន្ដនោះទេ តែរូបគេបានស្ទះរត់ទៅចូលហ្វូងអ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេសដែលកំពុងដើរក្បូនអបអរនៅតាមផ្លូវ Plymouth ធម្មតាវិញ។
https://www.youtube.com/watch?v=-tM9kOCXHjM
បុត្រ
ប្រភព៖ Dailymail
- Share This Post:






