ក្រឡាប់រថយន្តបែនដឹកដីនៅចំណោតយាយម៉ៅ ស្លាប់បុរសម្នាក់ភ្លាម
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៥ និង២០នាទីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវវិថីផែ ត្រង់ចំណុច ចំណោតលោកយាយម៉ៅ ស្ថិតនៅក្នុង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តបែន ០១គ្រឿងម៉ាក Hyundai ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0384 បើកបរដោយឈ្មោះ វិបុល កុសល ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ មានទិសដៅចុះចំណោតចូលក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើក៏បានរ៉េចង្កូតបុករបាំងពុះចែកទ្រូងផ្លូវ អស់ចំនួន ០៤ផ្ទាំង រួចក្រឡាប់ធ្លាក់ ប្រឡាយខាងឆ្វេងដៃ បណ្តាលឲ្យ អ្នកបើកបរ ខាងលើ ស្លាប់ នៅនឹងកន្លែងកើតហេតុ ។
គ្រោះថ្នាក់នេះ នគរបាលសង្សយ័ថារថយន្តអាចដាច់ហ្វ្រាំងឬមានបញ្ហាបច្ចេកទេសអ្វីមួយក៍មិនដឹង ហើយអ្នកបើកបរបានព្យាយាមកាច់ចង្កូតបំបុករបាំងទ្រូង ផ្លូវដើម្បីទប់ល្បឿនរថយន្តកុំអោយចុះមកក្រោម ប៉ុន្តែចៃដន្យអាក្រក់ រថយន្តនោះក៍ក្រឡាប់ ទើបបណ្តាលអោយអ្នកបើកបរស្លាប់នៅហ្នឹងកន្លែង៕



