ទីបំផុតរកឃើញក្រុមជម្រើសជាតិដែលទទួលបានកាតក្រហមលើកដំបូងហើយក្នុងព្រឹតិ្តការណ៍ FIFA World Cup នៅប្រទេសរុស្សី
- June 19, 2018
កីឡាករ Sanchez របស់ក្រុមជម្រើសជាតិកូឡុំប៊ីទទួលបានកាតក្រហមត្រឹមនាទីទី 3 តែប៉ុណ្ណោះ បន្ទាប់ពីខ្សែបម្រើរូបនេះព្យាយាមយកដៃទៅរារាំងការសុតបញ្ចូលទីពីកីឡាករ Kagawa នៅក្នុងនាទីទី 3។

កាតក្រហមដែលខ្សែបម្រើ Sanchez ទទួលបានគឺជាកាតក្រហមលើកដំបូងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងប្រទេសរុស្សីដែលអាជ្ញាកណ្ដាល Damir Skomina ផ្ដល់អោយ។
ចាប់តាំងពីព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីចាប់ផ្ដើមកាលពីថ្ងៃទី 14 មក អាជ្ញាកណ្ដាលភាគច្រើនផ្ដល់ត្រឹមកាតលឿងតែប៉ុណ្ណោះនៅពេលដែលកីឡាករនីមួយៗបង្កកំហុស។ ប៉ុន្ដែកាតក្រហមដែលអាជ្ញាកណ្ដាលផ្ដល់អោយខ្សែបម្រើ Sanchez របស់ក្រុមជម្រើសជាតិកូឡុំប៊ីថ្ងៃនេះគឺជាកំហុសដោយចេតនាដែល Sanchez យកដៃទៅរារាំងគ្រាប់សុតបញ្ចូលទី ហើយអាជ្ញាកណ្ដាលបានផ្ដល់បាល់ Penalty ទៅអោយក្រុមជម្រើសជាតិជប៉ុនតែម្ដង ហើយគ្រាប់បាល់ Penalty សុតបញ្ចូលទីបានសម្រេចដោយខ្សែបម្រើប្រយុទ្ធ Shinji Kagawa នៅនាទីទី 6។ ត្រឹមតែនាទីទី 3 តែប៉ុណ្ណោះ ក្រុមជម្រើសជាតិកូឡុំប៊ីខាតបង់កីឡាករម្នាក់ ហើយពួកគេត្រូវលេងទល់នឹងក្រុមជម្រើសជាតិជប៉ុន 10 ទល់ 11 នាក់រហូតដល់បញ្ចប់ការប្រកួត។


បុត្រ
- Share This Post:






