ខ្មែរណូត

ស្វែងរក

  • PR

    កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នំាដុសធ្មេញ Colgate ឆ្នាំ២០១៨ លើកទី១ស្ថិតនៅផ្សាររាត្រី ទីរួមខេត្តកំពង់ចាម

    BY Khmernote Media June 20, 2018
    កម្មវីធីចាប់រង្វាន់អាហារូបករណ៍ថ្នំាដុសធ្មេញ Colgate ឆ្នាំ២០១៨  លើកទី១ស្ថិតនៅផ្សាររាត្រី ទីរួមខេត្តកំពង់ចាម

    ក្រុមហ៊ុន ខលហ្គេត បានត្រឡប់មកវិញជាមួយនិងយុទ្ធនាការអាហារូបករណ៍ថ្នាក់ជាតិរបស់ខ្លួនជាថ្មី ម្តងទៀតក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។ យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេស មាតាបិតាដែលធ្លាប់តែបារម្ភណ៍ពីការសិក្សារបស់កូនៗ និងសិស្សានុសិស្សដែលកំពុងតែបារម្ភណ៍ពីការសិក្សា របស់ខ្លួន ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ក្រុមហ៊ុន ខលហ្គេត នៅក្នុងយុទ្ធនាការនេះគឺដើម្បីផ្តល់នូវឱកាសដល់ កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង។

    ជាមួយនឹងឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍នេះ ក្រុមហ៊ុន ខលហ្គេត មានគោលបំណងលើកទឹកចិត្ត ដល់ក្រុមគ្រួសារអ្នកឈ្នះរង្វាន់ដើម្បីធ្វើការចំណាយទៅលើការសិក្សា សម្ភារ:សិក្សា ឬ ជំនាញផ្សេងៗ សម្រាប់ កូនៗដែលកំពុងត្រូវការចំណេះដឹងជាចាំបាច់។ កម្មវីធីចាប់រង្វាន់អាហារូបករណ៍នេះ ចាប់ផ្តើមពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ដែលមានរង្វាន់សរុបចំនួន ១១១ រង្វាន់។
    កាលពីថ្ងៃសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី១របស់ខ្លួន ស្ថិតនៅបរិវេណផ្សាររាត្រី ក្នុងទីរួមខេត្តកំពង់ចាម និងបានរកឃើញអ្នកឈ្នះ រង្វាន់ចំនួន ៣៧រូប រួចមកហើយ។ នៅក្នុងកម្មវីធីនេះ ក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់ អនុស្សាវរីយ៍ជាច្រើន និងការលក់ជូនពិសេសដល់អតិថិជនផងដែរ។

    សូមកុំឲ្យឱកាសឈ្នះរង្វាន់នេះរំលងឲ្យសោះ! រង្វាន់អាហារូបករណ៍៧៤រង្វាន់ផ្សេងទៀតកំពុងរង់ចំាអ្នក ដូច្នេះប្រញាប់ឡើង! ការចាប់រង្វាន់អាហារូបករណ៍លើកទី២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៨ ស្ថិតនៅផ្សាររាត្រី ទីរួមខេត្តកំពង់ស្ពឺ និងការចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុង Lively Plaza Aeon Mall រាជធានីភ្នំពេញ។ លោកអ្នកអាចចូលរួមក្នុង កម្មវិធីនេះបានដោយគ្រាន់តែ សរសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋាន លើសំបកប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត ឬ សំបកច្រាសដុសធ្មេញ ខលហ្គេត គ្រប់ប្រភេទ រួចយកទៅដាក់ក្នុងធុងឆ្នោតដែលនៅជិតអ្នក។ សម្រាប់ព័ត៌មានបន្ថែមសូមមើលលើប្រអប់ថ្នាំដុសធ្មេញ ខលហ្គេត ឬទំនាក់ទំនងទៅលេខ ០១៧ ៨៩២ ០០០។
    ក្រុមហ៊ុន ខលហ្គេត សន្យានឹងបន្តផ្តល់យុទ្ធនាការអាហារូបករណ៍នេះជារៀងរាល់ឆ្នាំ ដើម្បីផ្តល់នូវ ឱកាសដល់កុមារកម្ពុជាឲ្យមានការអប់រំកាន់តែប្រសើរនិងមានអនាគតរុងរឿង។
    ខលហ្គេត ផ្គត់ផ្គង់ការសិក្សារកុមារកម្ពុជាឲ្យមានអនាគតកាន់តែប្រសើរ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay