ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្ត្រីយោធា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសបាញ់និងបង្ករបួសស្នាម ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន

    BY Khmernote Media February 20, 2018
    មន្ត្រីយោធា អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសបាញ់និងបង្ករបួសស្នាម ត្រូវនគរបាលខណ្ឌ៧មករាឃាត់ខ្លួន

    ភ្នំពេញ ៖ បុរសម្នាក់មុខរបរជាមន្ត្រីយោធាត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនពាក់ព័ន្ធករណីផ្ទុះអាវុធនិងបង្ករបួសស្នាម ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៣និង១៥ នាទី នៅចំណុចផ្លូវ ១៣៩ កែងផ្លូវ ២១៧ ភូមិ០៥ សង្កាត់ អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ែន សាយវ័ន្ត ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរសក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ទីលំនៅផ្ទះលេខ ២៨២ ភូមិ ម៉ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ ។

    វត្ថុតាងដកហូត ៖ អាវុធខ្លី មួយដើម ប្រាហា ( PRAHA ) លេខ 518362, បង់មួយមាន ០៧ គ្រាប់,ទូរស័ព្ទដៃ មួយគ្រឿង ម៉ាកអាយហ្វូន ៦ ពណ៌ ទឹកប្រាក់ លេខ 076 6666 254 ,អត្តសញ្ញាណបណ្ណ​នាយទាហាន មួយសន្លឹក លេខ 9ស11ឆ8206 ,បណ្ណសម្គាល់អាវុធខ្លីផ្ទាល់ខ្លួនលេខ គ.2956 កពផ ,ប្រាក់ ១០០ ដុល្លារ។ ជនរងគ្រោះឈ្មោះ ជុំ គា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ រត់ឡានតាក់ស៊ី ទីលំនៅ ភូមិ ត្រពាំងអញ្ចាញ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌ ពោធិ៍សែនជ័យ ( រងរបួសត្រូវចំចង្កេះខាងក្រោយ ផ្នែកខាង​ឆ្វេង បៀមគ្រាប់ ) ។

    បច្ចុប្បន្ន ជនសង្ស័យ​និង វត្ថុតាងដកហូត កំពុងរក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay