កីឡា

សុំប្រពន្ធទៅមើល World Cup ជាមួយមិត្តភក្តិ តែប្រពន្ធមិនឲ្យទៅ មិត្តភក្តិឃើញអាណិតក៏កាត់រូបថតបិទលើក្រដាស ហើយនាំយកទៅមើលបាល់ទាត់ជាមួយគ្នាតែម្តង

BY
Khmernote Media
June 20, 2018

អ្នកគាំទ្រក្រុមជម្រើសជាតិម៊ិកស៊ីកូមួយក្រុមបានធ្វើដំណើរពីប្រទេសរបស់ខ្លួនទៅកាន់ប្រទេសរុស្សី ដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2018 ហើយបាននាំយកបន្ទះក្រដាសធំមួយមានបិទរូបថតមិត្តភកិ្តរបស់ពួកគេ ដែលមានឈ្មោះថា Javier យកមកជាមួយនឹងពួកគេ ដើម្បីបានមើលការប្រកួត World Cup ជាមួយគ្នា។

មូលហេតុដែលអ្នកគាំទ្រក្រុមជម្រើសជាតិមុិកស៊ីកូមួយក្រុមនេះ កាត់រូបថតមិត្តភកិ្តហើយបិទលើក្រដាសបែបនេះ ដោយសារតែបុរសឈ្មោះ Javier បានសុំប្រពន្ធមកមើល World Cup ជាមួយមិត្តភក្តិ ប៉ុន្តែប្រពន្ធហាមមិនឲ្យមក ទើបពួកគាត់យករូបថតមិត្តភក្តិមកបិទលើផ្ទាំងក្រដាស ហើយដាក់តាមឡានធ្វើដំណើរមកមើលការប្រកួត World Cup តែម្តង។ ហើយដោយសារតែរូបភាពនេះធ្វើឲ្យពួកគាត់ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសរុស្ស៊ី ហើយមានមនុស្សម្នាជាច្រើននាំគ្នាសុំថតរូបជាមួយថែមទៀតផង៕

បុត្រ

ប្រភព៖ Standard

Share This Post: