គួរឲ្យសរសើរមែន! មើលក្រុមជម្រើសជាតិខ្លួនឈ្នះហើយភ្លាម អ្នកគាំទ្រជប៉ុននាំគ្នាដើរប្រមូលសំរាមសម្អាតពហុកីឡាដ្ឋានរុស្ស៊ីភ្លែត (មានវីដេអូ)
- June 20, 2018
កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិជប៉ុនបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយយកឈ្នះក្រុមជម្រើសជាតិកូឡុំប៊ី ក្នុងលទ្ធផល ២ទល់នឹង១ ក្រោយចប់ការប្រកួតអ្នកគាំទ្រជនជាតិជប៉ុនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបាននាំគ្នាដើររើសសំរាមនៅក្នុងពហុកីឡានដ្ឋានរបស់រុស្ស៊ី។
តាមរយៈវីដេអូ ដែលត្រូវបានចែកចាយពេញពិភពលោកបង្ហាញពីសកម្មភាពរបស់ក្រុមអ្នកគាំទ្រជនជាតិជប៉ុនជាច្រើនបាននាំគ្នាដើររើសសំរាមនៅក្នុងពីហុកីឡាដ្ឋាន Mordovia Arena ប្រទេសរុស្ស៊ី យកសម្រាមទាំងនោះទៅបោះចោលក្នុងធុង ដើម្បីជាការអបអរសាទក្រុមជម្រើសជាតិរបស់ខ្លួនបានទទួលជ័យជំនះ។ អ្នកនិយមលេងបណ្តាញសង្គមជាច្រើននាំគ្នាកោតសរសើរជនជាតិជប៉ុនយ៉ាងខ្លាំង ដែលជាប្រជាជនមានសីលធម៌ខ្ពស់មែនទែន៕
អត្ថបទ៖ ឌី
ប្រភព៖ straitstimes
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






