ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កំពុងវះកាត់អ្នកជំងឺសុខៗស្រាប់តែដាច់ភ្លើង ក្រុមគ្រូពេទ្យសុខចិត្តបញ្ចាំងភ្លើងពិលទូរស័ព្ទវះកាត់បន្ត ទទួលការកោតសរសើរយ៉ាងខ្លាំង

    BY Khmernote Media February 20, 2018
    កំពុងវះកាត់អ្នកជំងឺសុខៗស្រាប់តែដាច់ភ្លើង ក្រុមគ្រូពេទ្យសុខចិត្តបញ្ចាំងភ្លើងពិលទូរស័ព្ទវះកាត់បន្ត ទទួលការកោតសរសើរយ៉ាងខ្លាំង

    ឥណ្ឌា៖ រូបថតជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពក្រុមវេជ្ជបណ្ឌិតមួយក្រុមបានកំពុងតែធ្វើការវះកាត់ជនរងគ្រោះម្នាក់ ក្រោយពន្លឺនៃភ្លើងពិលទូរស័ព្ទ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Government General Hospital (GGH) ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Guntur ប្រទេសឥណ្ឌា។

    បើតាមលោកវេជ្ជបណ្ឌិត DS Raju Naidu បានឲ្យដឹងថា ​ក្នុងពេលដែលក្រុមការងាររបស់គាត់កំពុងតែធ្វើការវះកាត់ស្ត្រីរងគ្រោះម្នាក់បានពាក់កណ្តាលស្រាប់តែអគិ្គសនីបានដាច់ ហើយដោយមិចអាចផ្អាកការវះកាត់បានក្រុមវេជ្ជ បណ្ឌិតមានបើកភ្លើងពិលក្នុងទូរស័ព្ទដែលនៅក្បែរដៃរបស់គាត់ ដើម្បីបន្តការវះកាត់ទៀត។

    អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននាំគ្នាសរសើរដល់ទឹកចិត្តរបស់ក្រុមវេជ្ជបណ្ឌិតដែលបានបន្តរការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ទោះស្ថិត នៅក្នុងស្ថានភាពយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះដែរ មានអ្នកខ្លះក៏បានរិះគន់ទៅដល់រដ្ឋាភិបាលឥណ្ឌាដែរ ដែលមិនអាចផ្គត់ផ្គង់ អគ្គិសនីបានគ្រប់គ្រាន់ទៅតាមកន្លែងសំខាន់ៗដូចជាមន្ទីរពេទ្យនេះជាដើម៕

     

    ភក្តី

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay