កីឡា

Neymar អាចនឹងខកខានប្រកួតទី២នៅថ្ងៃសុក្រនេះ

BY
Khmernote Media
June 20, 2018

Neymar បានធ្វើឱ្យប្រទេសប្រេស៊ីលព្រួយបារម្ភក្រោយពេលមានរបួសនៅពេលកំពុងហ្វឹកហាត់កាលពីថ្ងៃអង្គារដែលអាចនឹងខកខានការប្រកួត World Cup លើកទី 2 ជាមួយក្រុមកូស្តារីកានៅថ្ងៃសុក្រនេះ។ ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain រូបនេះបានរងនូវការឈឺចាប់អំឡុងពេលហ្វឹកហាត់បន្ទាប់ពីក្លាយទៅជាអ្នកដួលច្រើនជាគេបំផុតនៅ World Cup ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះក្នុងការប្រកួតស្មើ 1-1 ជាមួយនឹងប្រទេសស្វ៊ីស។

ទោះបីជាយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបានបញ្ជាក់ថារបួសរបស់កីឡារករ Neymar គឺមិនធ្ងន់ធ្ថរនោះទេដោយបានបញ្ជាក់ថា “ការឈឺចាប់ត្រង់ចំនុចកជើងដោយសារតែរូបគេបានដួលច្រើននៅពេលដែលប្រកួតជាមួយប្រទេសស្វីស” ហើយបានបន្ថែមថាគាត់នឹងត្រលប់មកហ្វឹកហាត់វិញមុនពេលជួបជាមួយកូស្តារីកា។

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Independent

Share This Post: