កីឡា

កំណត់ត្រាថ្មីរបស់ Ronaldo បានកើតឡើងទៀតហើយនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះ

BY
Khmernote Media
June 20, 2018

ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំបែកកំណត់ត្រាថ្មីជាខ្សែប្រយុទ្ធដំបូងសុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 2 ប្រកួតដោយប្រើក្បាច់សុតបញ្ចូលទីផ្សេងៗគ្នាទាំង 4 គ្រាប់។

បន្ទាប់ពី Ronaldo ជួយអោយក្រុមជម្រើសជាតិ ព័រទុយហ្គាល់ យកឈ្នះក្រុមជម្រើសជាតិម៉ារ៉ុកមុននេះបន្ដិច កំណត់ត្រាថ្មីរបស់ Ronaldo ត្រូវបានកើតឡើងនៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2018។

4 គ្រាប់ដែល Ronaldo បានធ្វើឡើងក្នុង 2 ប្រកួតក្នុងព្រឹតិ្តការណ៍ FIFA World Cup នេះគឺជាការសុតបញ្ចូលទី 4 ក្បាច់ផ្សេងៗគ្នាដែលមិនទាន់មានកីឡាករណាធ្វើបានដូច Ronaldo ឡើយ។ 4 គ្រាប់ដែលសុតបញ្ចូលទីដោយ Ronaldo មានដូចជា៖
1 គ្រាប់សុតបញ្ចូលទីបាល់ Penalty
1 គ្រាប់សុតបញ្ចូលទីដោយប្រើជើងធ្វេង
1 គ្រាប់សុតបញ្ចូលទីដោយបាល់ Free-Kick
1 គ្រាប់សុតបញ្ចូលទីដោយការតែតបញ្ចូលទី។

នៅក្នុងពូល B ពេលនេះព័រទុយហ្គាល់មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយ ខណៈដែល 2 ប្រកួតគឺ ស្មើ 1 និងឈ្នះ 1 ហើយមាន 4 ពិន្ទុនៅក្នុងដៃ ស្របពេលដែលក្រុមជម្រើសជាតិម៉ារ៉ុកអស់ឱកាសក្នុងការបន្ដដំណើរទៅកាន់វគ្គ 16 ក្រុមចុងក្រោយ ហើយប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិ ម៉ារ៉ុក គឺជាប្រកួតបង្រ្គប់កិច្ច។

បុត្រ

Share This Post: