ភោជនីយដ្ឋាន អ៊ុយគុយទាវ និង យ៉ីសាង បានបើកសម្ភោធជាផ្លូវការនូវសាខាថ្មីរបស់ខ្លួនក្នុងផ្សារទំនើប AEON 2
នៅថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ២០១៨, អាល់មិនគ្រុបបានបើកបង្ហាញភោជនីយដ្ឋានថ្មី២ទៀតនៅផ្សារទំនើបអ៊ីអនសែនសុខ។
• អាល់មិនគ្រុប មានឱកាសពិសេសសំរាប់អញ្ជើញភ្ញៀវកិត្តិយសនិងប្រពន្ធ័ផ្សព្ធផ្សាយពត៌មានចូលរួមនូវការបើកបង្ហាញភោជនីយដ្ឋាន អ៊ុយគុយទាវ និង យ៉ីសាង នៅម៉ោង ៥ល្ងាច។
• ភោជនីយដ្ឋានមានទីតាំងនៅជាន់ទី២ទល់មុខ “ School Zone“និងរោងភាពយន្ត “Major Cineplex”
• មានការចូលរួមពីនាយកប្រតិបត្តិអាល់មិនគ្រុប Mr Luu Meng និង ភ្ញៀវកិត្តិយសជាន់ខ្ពស់។
អ៊ុយគុយទាវអ៊ីអនសែនសុខ
អ៊ុយគុយទាវ, គឺជាភោជនីយដ្ឋានម្ហូបខ្មែរ ដែលបានបើកបំរើម្ហូបខ្មែរយ៉ាងច្រើនសំបូរបែបរួចមកហើយនៅសាខា World Dining ផ្សារទំនើបអ៊ីអន១ក្នុងឆ្នាំ២០១៤។
ម៉ឺនុយមុខម្ហូបត្រូវបានរៀបរៀងដោយគ្រឿងផ្សំនិងផលិតផលស្រស់ៗយ៉ាងសំបូរបែបនៅក្នុងព្រះរាជាណាចក្រកម្ពុជា, មានផ្តល់ជូនទឹកស៊ុបច្រើនរសជាតិ, គុយទាវ និង អាហារពេលព្រឹកជាច្រើនមុខទៀត, អាហារថ្ងៃត្រង់ និង ពេលល្ងាច, រួមមានទាំងបាយសាច់មាន់ឆ្នាំងដីគល់ស្លឹកគ្រៃមកពីរតនះគីរី និង ស្ងោរជ្រក់បង្កងតាកែវ។
ការបើកដំណើរការ អ៊ុយគុយទាវអ៊ីអនសែនសុខ រួមបញ្ចូលគ្នាសរុបទាំងអស់មាន៥សាខានៅក្នុងទីក្រុងភ្នំពេញ។គោលបំនងរបស់អាល់មិនគ្រុប គឺចង់គាំទ្រផលិផលខ្មែរនិង បង្ហាញពីវប្បធម៌របស់ប្រទេសកម្ពុជានៅក្នុងភោជនីយដ្ឋានថ្មីនេះ។
ប្រធានគ្រប់គ្រងទូទៅអាល់មិនគ្រុប កញ្ញា ផលលក្ខិណា មានប្រសាសន៏ថា “គ្រប់យ៉ាងដែលអ្នកបានឃើញនៅក្នុងភោជនីយដ្ឋានថ្មីមួយនេះគឺសុទ្ធសឹងតែជារបស់ដែលផលិតនៅក្នុងប្រទេសកម្ពុជា”។
នៅ អ៊ុយគុយទាវអ៊ីអនសែនសុខ យើងក៏មានម្ហូបពិសេសប្រចាំហាងដូចជា គុយទាវភ្នំពេញ, សម្លរប្រហើរ, ស្ងោរជ្រក់ក្រៅឆ្នាំង និងបញ្ចូលនូវមុខម្ហូបថ្មីដូចជា ស្តេកជាមួយនិងទឹកជ្រលក់ម្រេចកំពត។
នាយកប្រតិបត្តិរបស់អាល់មិនគ្រុប លោក. លូ ម៉េង បានបន្តទៀតថា “ មានកន្លែងសំរាប់ទទួលទានអាហារច្រើនកន្លែងនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខ ប៉ុន្តែភោជនីយដ្ឋានអ៊ុយគុយទាវជាកន្លែងមួយដែលផ្តល់នូវម្ហូបខ្មែរដែលស្រស់ និង មានគុណភាពខ្ពស់។


យ៉ីសាងអ៊ីអនសែនសុខ
ភោជនីយដ្ឋានយ៉ីសាងចាប់ផ្តើមបើកដំណើរការតាំងពីថ្ងៃទី០៨.០៨.២០០៨ដែលជាថ្ងៃល្អបំផុតក្នុងប្រតិទិនរបស់ជនជាតិចិនដែលមានទីតាំងស្ថិតនៅជាមួយនិងសណ្ឋាគារអាល់មិនតាមបណ្តោយវិថីសម្តេចសុធារស.ដែលនាំមកនូវសិល្បះនៃការធ្វើឌីមសាំស្រស់ៗនិងការច្នៃប្រឌិតមុខម្ហូបតាមចិនបែប កាតាំងដោយមេចុងភៅដ៏ល្បីគឺលោក. លូ ម៉េងនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាល់មិនគ្រុប។

លោក.លូ ម៉េងបានមានប្រសាសន៍ថា”លោកនៅតែបន្តនាំយកនៅរសជាតិដើមរបស់ខេត្តខ្វាងទុងមកកាន់កម្ពុជាតាមរយះស្លាកយីហោមួយនេះ”។
សំរាប់ការបើកអោយដំណើរការលើកនេះគឺជាសាខាទី៨របស់ភោជនីយដ្ឋានយ៉ីសាង ដែលមានទីតាំងល្អស្ថិតនៅក្នុងផ្សារទំនើបអ៊ីអនសែនសុខជាប់និងរោងភាពយន្ត “Major Cineplex”បូករួមជាមួយនិងទេសភាព១៨០ដឺក្រេដែលអាចអោយយើងមើលឃើញទេសភាពពណ៏បៃតងនៃចំណតរថយន្ដនិងច្រកចូលខាងមុខដោយផ្ទាល់។


លោកលូម៉េងបានមានប្រសាសន៍ថាភោជនីយដ្ឋានយ៉ីសាងសាខាផ្សារទំនើបអ៊ីអនសែនសុខនិងផ្តល់ជូននូវឌីមសាំថ្មីៗជាពិសេសគឺសាវម៉ៃនិងសាច់ខ្វៃពិសេសរបស់ជនជាតិចិនបែបកាតាំង ដូចជាទាខ្វៃទឹកឃ្មុំដែលជារូបមន្តប្រចាំត្រកូលរបស់គ្រួសារលូ។លោកបានបន្តទៀតថារសជាតិដ៏អស្ចារ្យគឺអាស្រ័យលើគុណភាពនៃគ្រឿងផ្សំនិងប្រភេទសាច់ដែលល្អ,ជាពិសេសទឹកឃ្មុំសុទ្ធដែលពួកយើងបានជ្រើសរើសមុនពេលចំអិន។
កញ្ញាផលលក្ខិណា បានលើកឡើងថា’’ម្ហូបជាចំណែកមួយនៃជីវិត”
Uy Kuyteav and Yi Sang restaurants location:
2nd floor next to Major Cineplex Aeon Sen Sok City, Road # 1003, Phnom Penh
Senior Restaurant Manager: Mr PHORN Kunthea
Telephone: 085 209 777 Email: rm.ukt-aeon2@worlddining.biz