ហេតុតែចង់ជួប idol នៅ World Cup គ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់សុខចិត្តជិះកង់រាប់ពាន់គីឡូដីពីឥណ្ឌាទៅរុស្សី ដើម្បីទៅជួប Messi
- June 21, 2018
ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាម្នាក់បានជិះកង់ចាកចេញពីប្រទេសរបស់ខ្លួនធ្វើដំណើរមកកាន់ប្រទេសរុស្សី ដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក ជាពិសេសគោលបំណងធំរបស់គាត់គឺមកជួបខ្សែប្រយុទ្ធ Lionel Messi នៅក្នុងប្រទេសរុស្សី។
គម្រោងនេះគឺបុរសជនជាតិឥណ្ឌាខាងលើមានគំនិតនេះយូរហើយ ប៉ុន្ដែលោកគ្មានលទ្ធផលទិញសំបុត្រយន្ដហោះក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្សី។ រាល់ថ្ងៃបុរសជនជាតិឥណ្ឌារូបនេះគឺជាគ្រូបង្រៀនផ្នែកគណិតវិទ្យហើយទទួលបានប្រាក់កំរៃត្រឹមតែ 40ដុល្លារ តែប៉ុណ្ណោះក្នុងមួយថ្ងៃ។

គាត់ដឹងថា គាត់គ្មានលទ្ធភាពក្នុងការផ្គត់ផ្គង់ថ្លៃធ្វើដំណើរទៅកាន់ប្រទេសរុស្សី និងថ្លៃស្នាក់នៅប្រទេសរុស្សី០១ខែពេញទេ ប៉ុន្ដែគាត់បានព្យាយាមរកដំណោះស្រាយ ដែលចំណាយថវិកាអស់ថោក ហើយគាត់សម្រេចជ្រើសរើសយកការជិះកង់ ព្រោះវាជម្រើសដ៏ល្អសម្រាប់គាត់។
បុរសជនជាតឥណ្ឌាខាងលើបានចាកចេញពីប្រទេសឥណ្ឌាកាលពីចុងខែកុម្ភៈដោយធ្វើដំណើរតាមយន្ដហោះឆ្ពោះទៅទីក្រុង ឌូបៃ ហើយបន្ដដំណើរតាមកប៉ាល់ឆ្ពោះទៅប្រទេសអុីរ៉ង់ និងចុងក្រោយជិះកង់ពីប្រទេសអុីរ៉ង់ទៅប្រទេសរុស្សី ដែលមានចម្ងាយ ៤២០០គីឡូម៉ែត្រ។ គោលបំណងដែលគាត់ទៅប្រទេសរុស្សីលើកនេះគឺដើម្បីចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup និងជាពិេសសជួបជាមួយនឹងនិមិត្តរូបកីឡាករបាល់ទាត់របស់គាត់គឺខ្សែប្រយុទ្ធ Lionel Messi។

បុត្រ
ប្រភព៖ BBC
- Share This Post:






