ខ្មែរណូត

ស្វែងរក

  • PR

    ប្រពៃណាស់ ហ្វ្រេសស៊ី ស្រលាញ់ធម្មជាតិ ហ្វ្រេសស៊ី ស្រលាញ់អ្នក ដាំដើមឈើនិងចែកសំភារៈសិក្សាសិស្ស 5000នាក់

    BY Khmernote Media June 21, 2018
    ប្រពៃណាស់ ហ្វ្រេសស៊ី ស្រលាញ់ធម្មជាតិ ហ្វ្រេសស៊ី ស្រលាញ់អ្នក ដាំដើមឈើនិងចែកសំភារៈសិក្សាសិស្ស 5000នាក់

    ពិតជារំភើបរីករាយណាស់ដែលបានទទួលដំណឹងនេះ ពីក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ី សម្រាប់ធម្មជាតិ បរិស្ថាន និងសម្រាប់ប្អូនៗសិស្សានុសិស្សដែលកំពុងខ្វះខាតសំភារៈសិក្សានៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ស្ថិតនៅភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងនៅវត្ត សិរីសុខា ភូមិសិរីសុខា ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការធ្វើកម្មវិធីសប្បុរសធម៌ ហ្វ្រេសស៊ី ស្រលាញ់ធម្មជាតិ ហ្វ្រេសស៊ី ស្រលាញ់អ្នក នេះនឹងចាប់ផ្ដើមនៅវេលាព្រឹកចាប់ពីម៉ោង 7:០០ ចំថ្ងៃទី 24 ខែ មិថុនា ឆ្នាំ2018នេះ។ ក្នុងកម្មវិធីសប្បុរសធម៌នឹងមានសកម្មភាពផ្សេងៗជាច្រើនដូចជា ការដាំដើមឈើដើម្បីជួយដល់បរិស្ថានជាច្រើនដើម ការធ្វើកម្មដ្ឋានអប់រុំផ្លូវចិត្ត និងការចែកអំណោយជាសំភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្ស 5000នាក់សម្រាប់ជួយសម្រួលដល់ការសិក្សា។

    ដើម្បីជាការចូលរួមជួយដល់សកម្មភាពសង្គមមិនថាតែក្រុមហ៊ុនទឹកផ្លែឈើ ហ្វ្រេសស៊ីទេ សូម្បីតែលោក លោកស្រី មិត្តៗ បងប្អូន ក៏អាចចូលរួមក្នុងកម្មវិធីនេះដោយសេរីបានផងដែរ។ លោកអ្នកអាចមានជាអំណោយជាសំភារៈសិក្សាក្ដី ជារបស់ផ្សេងៗក្ដីសុទ្ធតែអាចចូលរួមបានទាំងអស់។ សម្រាប់បងប្អូនដែលមានបំណងចង់ចូលរួមជាសំភារៈក្ដី ឬទៅដល់ទីកន្លែងផ្ទាល់ក្ដី គឺអាចទំនាក់ទំនងមកកាន់អ្នកគ្រប់គ្រងកម្មវិធី របស់ហ្វ្រេសស៊ី លេខៈ 070220804 សូមអរគុណ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay