ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទារកកំសត់ត្រូវគេយកមកបោះចោលនៅហាលវាលហាលខ្យល់តែម្នាក់ឯង (មានវីដេអូ)

    BY Khmernote Media February 20, 2018
    ទារកកំសត់ត្រូវគេយកមកបោះចោលនៅហាលវាលហាលខ្យល់តែម្នាក់ឯង (មានវីដេអូ)

    ចិន៖ បុរសម្នាក់ត្រូវបានកាមេរ៉ាសុវត្ថិភាពថតជាប់ពីសកម្មភាពអាក្រក់មួយ គឺគាត់បានយកទារកម្នាក់ទៅបោះចោលនៅទីសាធារណៈ ហើយបានរត់គេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងកន្លែងចតរថយន្តមួយកន្លែងក្នុងក្រុង Jiamusi ភាគខាងជើងប្រទេសចិន។ គេមិនបានដឹងថា បុរសដែលយកទារកនោះមកបោះចោលជាអ្នកណា? មកពីណា? ហើយត្រូវ ជាអ្វីនឹងក្មេងតូចនោះទេ? សកម្មភាពដែលគេបានឃើញនោះគឺគាត់បានយកក្រណាត់ពណ៌សមករុំទារកនោះ និងបានយកទៅទម្លាក់ ចោលក្នុងចំណតរថយន្តមួយកន្លែង ហើយក្រោយមកគាត់បានរត់គេចខ្លួនទៅបាត់។

    ជាសំណាងល្អទារកកំសត់រូបនោះត្រូវបានពេទ្យប្រុសម្នាក់ជួយសង្គ្រោះទាន់ ហើយពេលនេះទារករូបនេះមានសុខភាពល្អជាធម្មតា ហើយខាងប៉ូលិសកំពុងប្រកាសស្វែងរកឪពុកម្តាយ ឲ្យមកទទួលយកទារកទៅវិញ។  សូមបញ្ជាក់ថា នេះមិនមែនជាករណីទីមួយទេនៅក្នុងប្រទេសចិន ព្រោះកន្លងមកធ្លាប់មាន ករណីម្តាយឪពុកវ័យក្មេងជាច្រើននាក់បានសម្រេចយកកូនខ្លួនឯងទៅបោះចោលដូចនេះកើតមានជារឿយៗ។ ភាគច្រើនឪពុកម្តាយទាំងនោះសុទ្ធតែមានកូនដោយចៃដន្យ និងគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការមើលថែកូនខ្លួនឯង។ តោះទៅទស្សនាសកម្មភាពនេះ ក្នុងវីដេអូខាងក្រោម៖


    ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay