កីឡា

លោក Jose Mourinho ចង់បានខ្សែការពារ Jerome Boateng ស្របពេលដែល Boateng មានគម្រោងចង់ចាកចេញពី Bayern Munich បន្ទាប់ពី World Cup នៅរុស្សីបញ្ចប់

BY
Khmernote Media
June 21, 2018

យោងតាមការចុះផ្សាយរបស់សារពត៌មាន Manchester Evening បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Jerome Boateng របស់ក្លឹបយក្ស Bayern Munich ស្របពេលដែលក្លឹបបិសាចក្រហម Manchester United កំពុងមានកង្វះខាតខ្សែការពារ។

ស្របពេលដែលការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup កំពុងចាប់ផ្ដើមនៅក្នុងប្រទេសរុស្សី លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United កំពុងស្វែងរកខ្សែការពារកណ្ដាលម្នាក់នៅក្នុងរដូវក្ដៅនេះ ខណៈដែលការពិភាក្សាចចារទិញខ្សែការពារ Toby Alderweireld មិនទាន់បានសម្រេចនៅឡើយ ស្របពេលដែលលោក Jose Mourinho កំពុងសម្លឹងមើលខ្សែការពារដែលមានតម្លៃថោកហើយមានគុណភាពខ្ពស់។

ខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានក្លឹប Spur ទាមទារតម្លៃដល់ទៅ 70លានផោន គឺហួសនឹងតម្លៃដែលលោក Jose Mourinho រំពឹងទុក។

ពេលនេះមានដំណឹងជាច្រើនបានលេចលឺថាខ្សែការពារ Jerome Boateng របស់ក្លឹប Bayern Munich គ្រោងនឹងចាកចេញពីក្លឹប Bayern Munich បន្ទាប់ពីការប្រកួតពានរង្វាន់ FIFA World Cup នៅប្រទេសរុស្សីបានបញ្ចប់ ហើយលោក Jose Mourinho កំពុងសម្លឹងចង់បាន Boateng មកកាន់ទឹកដី Old Trafford។ លោក Jose Mourinho ជឿជាក់ថាខ្សែការពារ Jerome Boateng នឹងមានតម្លៃថោកជាង Alderweireld របស់ក្លឹប Tottenham Hotspur៕

បុត្រ

ប្រភព៖ Goal

 

Share This Post: