ក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគ OOCTANE បើកដំណើរការ ដើម្បីជំរុញអោយប្រទេសកម្ពុជា ទៅក្នុងវិស័យឌីជីថល នាពេលអនាគត
នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ2018 រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ លោក ឧកញ៉ា សៀ ឬទ្ធី ជាប្រធានសម្ព័ន្ធក្រុមហ៊ុន វើលប៊្រីដ (Worldbridge Groups) កំពុង ប្រមូលផ្តុំក្រុមអ្នកជំនាញខាងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិជ្ជា ដែលមានសមត្ថភាពកម្រិតខ្ពស់ មកបើកយុទ្ធនាការផ្សព្វផ្សាយដំបូងអំពី ក្រុមហ៊ុន OOCTANE ជាក្រុមហ៊ុនគ្រឹះស្ថានទុនវិនិយោគមួយ ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់និងទ្រទ្រង់ ក្រុមហ៊ុនដំណើរការបឋម (Start-up) និង អាជីវកម្ម ខ្នាតតូចនិង មធ្យម ដែលហៅកាត់ថា SMEs នៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធធ្វើនាថ្ងៃនេះ នៅសណ្ឋាគារ Raffles ភ្នំពេញ ដែលត្រូវបានចូលរួម ដោយអ្នកតំណាងជាន់ខ្ពស់ មកពីរាជរដ្ឋាភិបាល និង ឥស្សរជនដទៃៗផ្សេងទៀត។ ក្រុមហ៊ុន OOCTANE បច្ចុប្បន្ននេះ កំពុងស្ថិត នៅ ដំណាក់កាលចុងក្រោយ នៃដំណើរការចុះបញ្ជីពាណិជ្ជកម្ម របស់ខ្លួន មានចក្ខុវិស័យប្រកបដោយឆន្ទ: ក្នុងការផ្តល់អោយ ប្រទេសកម្ពុជាមានការផ្លាស់ប្តូរទៅជាមជ្ឈមណ្ឌល ឌីជីថលមួយ នាពេលអនាគត ដោយក្រុមហ៊ុនមានបំណង់ទៅលើសហគ្រិនវ៏យឆ្លាត។

ប្រទេសកម្ពុជា ជាកន្លែងដំបូង សម្បូរទៅដោយ អ្នកដែលមានទេពកោសល្យ ទាំងអ្នកនៅក្នុងស្រុក និងអ្នកមកពីប្រទេសក្រៅ មានគំនិតទាក់ទាញ ចំណាប់អារម្មណ៏ ខាងកិច្ចការធុរកិច្ច ដែលអាចទ្រទ្រង់ និង លើកស្ទួយ អោយមានការរីកចម្រើន និង ការពង្រីក អាជីវកម្ម របស់ពួកគេ នាពេលអនាគតបាន។

បើទោះជាដូច្នេះក្តី ក៏សហគមន៍បានសង្កេតឃើញយ៉ាងជ្រាលជ្រៅថា ប្រសិនបើមានកង្វះខាតក្នុងការគាំទ្រ ការថែទាំ ទាក់ទងនឹងការងារ ការផ្សព្វផ្សាយ និងការទទួលបានដើមទុនទ្រទង់ដល់ធុរកិច្ចនាដំណាក់កាលអាជីវកម្មដំបូង ប្រកបដោយប្រសីទ្ទិភាពទេ សហគ្រិនដ៏ក្មេងខ្ចីទាំងនេះនឹងអាចបាត់បង់ទៅវិញ ។ ដូច្នេះក្រុមហ៊ុន OOCTANE នឹងអាចជាដៃគូក្នុងការផ្តល់ឱកាស លើការវាយតម្លៃ និងទ្រទ្រង់ដល់វិនិយោគដ៏មានសក្តានុពល ក្នុងវិស័យដឹកជញ្ជូន ភស្តុភារ ពាណិជ្ជកម្មអនឡាញ បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បច្ចេកទេសកសិកម្ម (agrotech) បច្ចេកវិទ្យាអប់រំ(EduTech) ជីវសាស្រ្ត (Biotech) និង ទេសចរណ៍ជាដើម។

លោក ឧកញ៉ា សៀ ឫទ្ធី យល់ឃើញថា នេះគឺជាជំពូកថ្មីមួយនៃការចាប់ផ្តើមវិនិយោគបែបថ្មី ក្នុងដំណើរអភិវឌ្ឍន៍កម្ពុជាតាមអ៊ីនធឺណេត។ លោកឧកញ៉ាមានសេចក្តីរីករាយ សូមប្រកាសបើកសម្ពោធដំបូង ក្រុមហ៊ុន OOCTANE និងការដាក់ឱ្យដំណើរការមូលនិធិដំបូងរបស់ខ្លួន គឺ មូលនិធិសម្រាប់ទ្រទ្រង់ក្រុមហ៊ុនដំណើរការបឋម (Startup) របស់ប្រទេសកម្ពុជា ជូនដល់សហគ្រិនក្នុងស្រុក និង អន្តរជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសនេះ បានកើតឡើងក្រោយពីគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងទៅថ្មីៗ ដើម្បីការផ្លាស់ប្តូរ ទៅរកសេដ្ឋកិច្ចឌីជីថល នាឆ្នាំ២០២៣ ។ លោក ឧកញ៉ា សៀ ឬទ្ធី នឹងក្លាយជាអ្នកវិនិយោគធំជាងគេនៅក្នុងមូលនិធិ ដែលបានបោះទុនវិនិយោគក្នុងភាគហ៊ុន មានសាច់ប្រាក់ប្រមាណ (ប្រាំ)៥ លានដុល្លារសហរដ្ឋអាមេរិក។ មូលនិធិបន្ថែមកំពុងចរចា ជាមួយវិនិយោគិនដែលមានសក្តានុពលផ្សេងៗ ទៀត។ លោក ឧកញ៉ា សៀ ឬទ្ធី កំពុងសម្លឹងមើល ការពង្រីក មូលនិធិនេះជា មួយ ទឹកប្រាក់ពី ៥ លានដុល្លារអាមេរិច ទៅ ១០ លានដុល្លារ អាមេរិច បន្ថែមទៀត។

“នៅប្រទេសកម្ពុជា មិនសូវខ្វះទេគំនិតច្នៃប្រឌិត និង ស្មារតីសហគ្រិន។ សម្រាប់យើង យុទ្ធនាការនៃការបង្កើតក្រុមហ៊ុន OOCTANE គឺជាជំហានមួយបន្ទាប់ ពីទទួលបានការរីកចម្រើនរួចហើយប៉ុណ្ណោះ ហើយក៏អាចនាំមកនូវការផ្លាស់ប្តូរ ដែលជាឫសគល់នៃចក្ខុវិស័យមួយរបស់យើង ក្នុងចំណោមសហគ្រិនកម្ពុជាជំនាន់ថ្មីៗ ដែលតែងតែសោកស្តាយចំពោះកង្វះខាត ឱកាសក្នុងការបង្កើនដើមទុនរបស់គេ នៅក្នុងប្រទេស។ មានគម្រោងថ្មីៗមួយចំនួន មិនបានធ្វើបែបនេះទេ បន្ទាប់ពីឆ្នាំដំបូងដែលគេបានបជួបបញ្ហា ឬក៏ពួកគេសម្រេចចិត្ត ចេញទៅផ្សងសំណាងនៅក្រៅប្រទេស ដោយសារខ្វះមូលនិធិ សមរម្យនៅក្នុងស្រុក។ យើងធ្វើការនៅទីនេះ ដើម្បីធ្វើឱ្យប្រាកដថា មានដើមទុនវិនិយោគគ្រប់គ្រាន់ ដែលអាចផ្តល់ជូនបានសម្រាប់ការលើកកម្ពស់ដល់ការបង្កើតអាជីវកម្មថ្មីៗ ប្រកបដោយការច្នៃប្រឌិត និងជម្រុញប្រទេសកម្ពុជាឲ្យចូលទៅក្នុងសតវត្សរ៍ឌីជីថល សារជាថ្មី។ ជាទូទៅ យើងកំពុងសិក្សាទៅលើគម្រោងអាទិភាព នៅក្នុងជំនាញ STEAM ដូចជាវិទ្យាសាស្ត្រ បច្ចេកវិជ្ជា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា»។ល។

ចំពោះការចាប់ផ្ដើមប្រកបអាជីវកម្ម ដែលការវិនិយោគនីមួយៗអាស្រ័យលើការច្ចៃប្រឌិតនោះ ដំណាក់កាលដំបូងនៃមូលនិធិលើការវិនិយោគរបស់បុគ្គលមួយរូបៗ អាចនឹងមានចាប់ពី ៥,០០០ ដុលា្លរ ដល់ ១០,០០០ ដុលា្លរអាមេរិក ឬយ៉ាងហោចណាស់ក៏មាន ដើមទុនអប្បបរមាជាមូលនិធិមានប្រមាណពី ២៥,000 ដុល្លារ ក្នុងមួយក្រុមហ៊ុននីមួយៗសម្រាប់ដំណើរការនោះ។

ការវិនិយោគបុគ្គល លើមូលនិធិ នឹងចាប់ផ្តើមពី 5.000 ដុលា្លរ ដល់ 10.000 ដុលា្លរ អាមេរិច ក្នុង ការវិនិយោគនីមួយៗនៃ ការច្ចៃប្រឌិត សម្រាប់ការចាប់ផ្ដើមអាជីវកម្ម នៅក្នុងដំណាក់កាលដំបូង។ សម្រាប់អាជីវកម្ម ដែលមានផលិតផលបានប្រើប្រាស់នៅក្នុងទីផ្សាររួចហើយ នឹងអាចទទួលបាន មូលនិធិពី 25,000 ដុល្លារ ក្នុងមួយក្រុមហ៊ុន។

លោក ឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “អាទិភាពនៃមូលនិធិបឋម (Startup) របស់យើង មានប្រភពមកពីចំណេះដឹង ជំនាញ និងបណ្តាញ ដែលក្រុមការងាររបស់យើងអាចផ្តល់ជូន តាមរយៈការចាប់ផ្តើមអាជីវកម្ម ដែលមានការពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាទាំងនេះ។ ទំនាក់ទំនងរបស់យើងត្រូវតភ្ជាប់ទៅនឹងបណ្តាញ អ្នកជំនាញការ និងសហគ្រិន ទាំងនៅក្នុងតំបន់ និង ក្នុងពិភពលោក ក្នុងវិស័យសុវត្តិភាពអ៊ីនធើណែត អ៊ិនធឺណិតលើវត្ថុ(Internet of Things) ការស្រាវជ្រាវទិន្នន័យ និងការសិក្សា ដោយខ្លួនឯង ប្រាជ្ញា សិប្បនិម្មិត បច្ចេកវិទ្យា ជីវវិទ្យា សូហ្វវែ និងគ្រឿងម៉ាស៊ីនរបស់កុំព្យួទ័រ បណ្តាញទំនាក់ទំនង តាមអ៊ីនធើណែត។
ការផ្តល់ថវិការទ្រទ្រង់អាជីវកម្មបឋមដ៏ទៃៗទៀតរបស់យើង អាចប្រព្តឹត្តទៅបាន តាមរយៈការណែនាំរបស់ក្រុមហ៊ុន OOCTANE ដែលអាចផ្តល់ជាការប្រឹក្សាពីអ្នកច្បាប់ ពីអ្នកជំនាញផ្នែកទីផ្សារ ទំនាក់ទំនងសា ធារណៈ និងនៅលើបណ្តាញរបស់ក្រុមហ៊ុន OOCTANE ដើម្បីបង្កើតឡើងរួមបញ្ចូលកម្លាំងគ្នា។ ក្រុមហ៊ុន OOCTANE ក៏កំពុងស្វែងរកភាពជាដៃគូផងដែរ ជាមួយនឹងអ្នកជំរុញល្បឿន និងបង្កើនល្បឿន ដែលនឹងជួយ ដល់ការចាប់ផ្តើមអាជីវកម្ម ហិរញ្ញប្បទាន អោយប្រព្រឹត្តទៅបានយ៉ាងឆាប់រហ័ស។
ឯកឧត្តម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានចូលរួមជាភ្ញៀវកិត្ដិយសនៅក្នុងពិធីសម្ពោធន៍នេះ បានអបអរសាទរដល់លោក ឧកញ៉ា សៀ ឫទ្ធី និងក្រុមការងារ ក្រុមហ៊ុន OOCTANE។ លោកបានកត់សម្គាល់ថា៖ «យើងកំពុងរស់នៅក្នុងពិភពលោកមួយ ដែលកំពុងតែវិវត្តន៍ឆ្ពោះទៅរកឌីជីថល នៅគ្រប់ទិដ្ឋភាពនៃជីវិតរបស់យើង។ បច្ចេកវិទ្យាថ្មីៗដ៏រំខានមួយនេះ កំពុងផ្លាស់ប្តូរវិធីដែលយើងទំនាក់ទំនងគ្នា និងត្រួតត្រាជីវិតរបស់យើង។ សង្គមមនុស្សត្រូវបានរៀបចំឡើងវិញ យ៉ាងឆាប់រហ័ស តាមរយៈបដិវត្តន៍បច្ចេកវិទ្យា ដែលកំពុងរីករាលដាលនៅគ្រប់ទីកន្លែង ហើយកម្ពុជាក៏ជាផ្នែកមួយនៃការផ្លាស់ប្តូរផងដែរ។ រាជរដ្ឋាភិបាល សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការដាក់ឱ្យដំណើរការមូលនិធិរបស់ក្រុមហ៊ុន OOCTANE មូលនិធិចាប់ផ្តើមអាជីវកម្មរបស់ប្រទេសកម្ពុជា ដែលគោលដៅទាំងនោះ ស្របតាមគោលដៅ ដែលបានរៀបរាប់នៅក្នុងឯកសារស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យបចេ្ចកវិទ្យាព័ត៌មានរបស់កម្ពុជា ICT ឆ្នាំ ២០២០ របស់ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍។ ខ្ញុំជឿជាក់ថា មូលនិធិនេះ នឹងអាចជួយដល់ ក្រុមហ៊ុននានា នាំមុខផ្នែកបច្ចេកវិទ្យា ក្នុងប្រទេស និងជំរុញកម្ពុជា ឱ្យទៅក្នុងវិស័យឌីជីថល នាពេលអនា គត។ ”
អាស័យដ្ឋានទាក់ទងតាម៖
REDHILL Communications
កែវ គូនីឡា +855 92 621 431 kounila@redhill.asia
វណ្ណដេត តារារត្ន័ +855 12 510 590 dararoath@redhill.asia