Meizu ត្រកូល M6 បានមកដល់កម្ពុជាហើយតម្លៃត្រឹមតែ $100 ថែមជូនពិសេស និង ធានារយៈពេល 3ខែដូរថ្មី
ការទន្ទឹងរង់ចាំបានមកដល់ហើយទូរស័ព្ទម៉ូដែលថ្មីត្រកូល m6 ដែលបានមកដល់ថ្មីនេះគឺ Meizu m6 និង Meizu m6s ដែលជាទីចាប់អារម្មណ៍បំផុតក្នុងស្រទាប់យុវវ័យសម័យថ្មីប្រកបដោយភាពឆើតឆាយ ទំនើបភាព បើនិយាយពីតម្លៃវិញសមរម្យបំផុត។ ដោយសារយល់ឃើញពីរតម្រូវការទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុនMeizu បាននាំយកនូវស្មាតហ្វូន Meizu m6 មានតម្លៃត្រឹមតែ 109ដុល្លារ ប៉ុណ្ណោះ ថែមទាំងមានលក្ខណៈពិសេសជាច្រើនដុចជា មានអេក្រង់ ៥.២អ៊ីញនកញ្ចក់ 2.5D កម្រិត HD (720 x 1280 ភិចស៊ែល) មាន៤ ពណ៌ស្រស់ស្អាតសម្រាប់ជ្រើសរើសតាមក្តីស្រលាញ់ គឺពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ, និងពណ៌ខៀវ។ កាមេរ៉ាខាងក្រោយមានទំហំ13មេហ្គាភិចស៊ែល ឯកាមេរ៉ាខាងមុខទំហំ 8មេហ្គាភិចស៊ែល និង មានប៊ូតុង mTouch ដែលដើរតួនាទីជាស៊េនស័រ ស្កេនម្រាមដៃបានយ៉ាងរហ័ស។ ហើយតួខ្លួនរបស់វាក៏តូចងាយ ស្រួលកាន់ផងដែរ ជាមួយបណ្ដោយ 148*73*8.3mm និងទម្ងន់143ក្រាមប៉ុណ្ណោះ ដែលតួស្រោបធ្វើអំពី លីកាបូណាត ស្រោបនៅខ្នងខាងក្រោយដែល មានស៊ុមជុំវិញជាលោហៈ។ អង្គចងចាំ RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់128GB ហើយថាមពល 3070mAh ។

ចំណែកឯ Meizu m6s មានតម្លៃ 169ដុល្លារ ហើយមានរាងស្អាតមិនចាញ់m6ដែរ គឺមាន៤ ពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ, និងពណ៌ខៀវដូចគ្នា មានទំហំរូបរាងធំល្មម 152*72.5*8mm មានទម្ងន់ត្រឹមតែ 160ក្រាម ត្រូវបានស្រោបដោយកញ្ចក់ zircon sand ភ្លឺថ្លារំលេចដោយពណ៌ដ៏ស្រស់ស្អាត ចំណែកកញ្ចក់អេក្រង់ខាងមុខវិញ ក៏មិនធ្មតាដែរ គឺត្រូវបានភ្ជាប់មកជាមួយនឹងការរចនាបែបធំទូលាយ 5.7 អ៊ីង HD+ display ជ្រុងទាំងបួនមានរាងមូល ដែលមើលទៅស៊ីជាមួយនឹងតួ ខ្លួនរាងកោងបន្តិច ហើយផតស្គ៊ែនក្រយ៉ៅដៃនៅគែមខាងស្តាំ ដែលនេះ គឺជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុត មិនធ្លាប់ពីមុនមកទេ ដែលការដោះសោរ និងការស្គ៊ែនក្រយ៉ៅដៃ ស្ថិតនៅផ្នែកចំហៀង នឹងអាចដំណើរការបានយ៉ាងរហ័ស ។
ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.0 ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។ បន្ថែមលើនេះទៅទៀត Meizu M6s ក៏មានអង្គចងចាំ RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និង 64GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់128GB ។ កាន់តែពិសេសជាមួយថ្មកាន់តែខ្លាំង 3000 mAh បញ្ចូលថ្មបានឆាប់រហ័ស ឆាប់ពេញ ដោយបច្ចេកវិទ្យា mCharge ទំហំ 18W ។
បន្ថែមទៅហ្នឹងមុខងារសំខាន់ៗ ទាំងរាងស្អាតស័ក្កសមនឹងការប្រើប្រាស់នោះMeizu ត្រកូលM6 ក៏បានលក់ជូនអតិថិជនទូទៅ តាមលំដាប់ថវិការសមរម្យ លក់ជាផ្លូវការនៅក្នុងទៅផ្សារប្រទសេកម្ពុជាហើយ ធានាប្រើប្រាស់បីខែមានបញ្ហាដូរថ្មី និង ធានាគុណភាពជូនរយៈពេលមួយឆ្នាំ ៕




