ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុទើប១៤ឆ្នាំសោះ ហ៊ានចាប់រំលោភកុមារីអាយុ៧ឆ្នាំទៅហើយ

    BY Khmernote Media February 20, 2018
    អាយុទើប១៤ឆ្នាំសោះ ហ៊ានចាប់រំលោភកុមារីអាយុ៧ឆ្នាំទៅហើយ

    ខេត្តពោធិ៍សាត់ៈកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១​ត្រូវនឹងទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្រុកក្រគរបានឃាត់ខ្លួនជនសង្ស័យវ័យក្មេងម្នាក់ឈ្មោះ រួន បូរុម ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាសិស្សរៀននៅសាលាបឋមសិក្សាត្រពាំងរំដេញ ពីបទរំលោភសេពសន្ទវៈលើកុមារីអាយុ៧ឆ្នាំ រៀនថ្នាក់ទី១នៅចំណុចអូរខាងត្បូងស្ពានគង្គាមស្ថិតនៅភូមិឃុំខាងលើ។

    តាមការរៀបរាប់របស់កុមារីរងគ្រោះឈ្មោះ ឃ.ស.ឃ អាយុ៧ឆ្នាំ រៀនថ្នាក់ទី១នៅសាលាបឋមសិក្សាត្រពាំងរំដេញបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើបានធ្វើសកម្មភាពចាប់រំលោភទៅលើរូបខ្លួនបានសំរេចរហូតដល់ទៅពីរដងហើយឲ្យជនរងគ្រោះលេងប្រដាប់ភេទនិងបៀមលឹង្គនិងគម្រាមជនរងគ្រោះមិនឲ្យនិយាយប្រាប់អ្នកណាឲ្យដឹងពីរឿងនេះឡើយ ហ៊ានតែនិយាយនឹងសម្លាប់ចោល។ ក្រោយពេលកើតហេតុកុមាររងគ្រោះមកដល់ផ្ទះបាននិយាយប្រាប់ឪពុកម្តាយបែកធ្លាយរឿងអាស្រូវនេះក៏ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាចឲ្យជួយអន្តរាគមន៍ ។

    លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថាក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ឃឹម សុខុម ត្រូវជាឪពុកកុមាររងគ្រោះ សមត្ថកិច្ចបានតាមចាប់ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់រំលោភកុមារីឈ្មោះ ឃ. ស.ឃ បានសំរេចពីរដងមែននិងឲ្យកុមាររងគ្រោះលេង ព្រមទាំងបៀមលឹង្គរបស់ខ្លួនទៀតផង។ លោកអធិការបានបន្តថា ការចាប់ខ្លួនជនសង្ស័យរូបនេះគឺមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទ១៩​.០២.២០១៨វេលាម៉ោង១៦និង១៧ ល្ងាច សមត្ថកិច្ចសំរេចចាប់ឃាត់ខ្លួនជនសង្ស័យយកមកអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay