កីឡា

ក្រោយបញ្ចប់ការប្រកួតខ្សែបម្រើ Luka Modric និយាយមួយឃ្លាទៅកាន់អ្នកសារពត៌មានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនរំជួលចិត្ត

BY
Khmernote Media
June 22, 2018

ខ្សែបម្រើ Luka Modric ដែលជាប្រធានក្រុមរបស់ក្រុមជម្រើសជាតិក្រូអាតបាននិយាយប្រាប់អ្នកសារពត៌មានបន្ទាប់ពីប្រកួតចប់ធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីនជាច្រើននាក់រំជួលចិត្តចំពោះសម្ដីរបស់ Modric។

បន្ទាប់ពីប្រធានក្រុមជម្រើសជាតិក្រូអាតជួយឲ្យក្រុមខ្លួនយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនរួចមក ក្រុមជម្រើសជាតិក្រូអាតបានកក់កៅអីវគ្គ 16 ក្រុមចុងក្រោយនៃព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សី។ ខ្សែបម្រើ Luka Modric គឺជាចំណែកមួយដ៏ធំសម្រាប់ក្រុមជម្រើសជាតិក្រូអាតបន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីម្សិលមិញ ហើយ Modric ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំការប្រកួតទៀតផង។

Modric បាននិយាយប្រាប់អ្នកសារពត៌មានក្រោយបញ្ចប់ការប្រកួតថា៖ គោលដៅសំខាន់របស់ពួកគេគឺខ្សែប្រយុទ្ធ Lionel Messi ពួកយើងធ្លាប់ដឹងពីទម្រង់របស់ Messi ព្រោះ Messi គឺជាស្នូលដ៏សំខាន់នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដូច្នោះពួកយើងត្រូវបិទ Messi ឲ្យជាប់មិនឲ្យរូបគេមានឱកាសបង្កើតគ្រាប់បាល់បានទេ។ ចំពោះ Messi រូបគេគឺជាកីឡាករដ៏អស្ចារ្យនិងពិសេសម្នាក់ ប៉ុន្ដែរូបគេមិនអាចធ្វើអ្វីដោយម្នាក់ឯងបានទេ។ នៅក្នុងពិភពបាល់ទាត់គឺលេងត្រូវការជាក្រុម មិនអាចលេងដោយម្នាក់ឯងបានទេ។ Messi គឺជាកីឡាករដ៏ល្អម្នាក់ ប៉ុន្ដែគាត់ត្រូវការជំនួយពីក្រុម។ 

បុត្រ

ប្រភព៖ ESPN 

Share This Post: